ព័ត៌មានជាតិ

រុស្ស៊ី ចំអកដល់ការរិះគន់អាមេរិក ចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក នៅវ៉េណេស៊ុយអេឡា

រុស្ស៊ី: ក្រុងម៉ូស្គូ បានច្រានចោលការរិះគន់ របស់សហរដ្ឋអាមេរិក ចំពោះការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រនុយក្លេអ៊ែរពីរគ្រឿង ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ដោយលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានឆ្លើយតបទៅនឹងការមកដល់នៃយន្តហោះទម្លាក់គ្រាប់បែក Tu-160 ពីរគ្រឿងរបស់រុស្ស៊ី នៅវេណេហ្ស៊ុយអេឡា កាលពីថ្ងៃច័ន្ទថា «ប្រជាជនរុស្ស៊ី និងវ៉េណេស៊ុយអេឡា គួរតែមើលឃើញរឿងមួយនេះ ចំពោះរដ្ឋាភិបាលពុករលួយទាំងពីរ ដែលបានខ្ជះខ្ជាយមូលនិធិសាធារណ: ក្នុងលេសបោកបញ្ឆោតដើម្បីសេរីភាព និងបង្កឲ្យមនុស្សរងទុក្ខ»។

អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានច្រានចោលការអត្ថាធិប្បាយរបស់លោក Pompeo ថា «គ្មានការវិនិច្ឆ័យ និងមិនសមរម្យទាល់តែសោះ»។

ក្នុងនោះលោកបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ការរិះគន់នេះ ហាក់ដូចជារៀងឈ្លើយ ចំពោះប្រទេសមួយ ដែលចង់បញ្ឈប់ថវិកាយោធា សម្រាប់តម្រូវការទ្វីបអាហ្វ្រិកទាំងមូលនោះ»៕

មតិយោបល់