ព័ត៌មានជាតិ

ករណីបុរសម្នាក់យកដំុថ្មគប់រថយន្តអ្នកធ្វើដំណើរបណ្តាលអោយរងការខូចខាតនិងដុតម៉ូតូចោលត្រូវសមត្ថកិច្ចឃាត់…

កោះកុង:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមាបានឲ្យដឹងថា នៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2023 វេលាម៉ោង 1:56 នាទីរំលងអាធ្រាតកម្លាំងផែនការងារនគរបាលយុត្តិធម៌បានធ្វើឃាត់ខ្លួនឈ្មោះ គង់ សារ៉េត ភេទ ប្រុស បានដុតបំផ្លាញទ្រព្យសម្បតិ្តខ្លួនឯង(ម៉ូតូ) យកដុំថ្មគប់ទៅលើរថយន្តអ្នកដទៃ និងយកដែកដំបងគប់ទៅលើផ្ទះអ្នកដទៃ នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ឈ្មោះគង់ សារ៉េតយប់មិញនេះបានមកឈរនៅតាមផ្លូវលេខ 48 នៅមុខវត្តនាងកុក ភូមិនាងកុក យកដុំថ្មគប់ត្រូវរថយន្តអ្នកធ្វើដំណើរចំក្បាលពីមុខរថយន្តចំហៀងខាងឆ្វេងបណ្ដាលឱ្យដាច់រលាត់ថ្នាំ រួចបានទៅបង្កអុកឡុកនៅលំនៅដ្ឋានរបស់ខ្លួននិងអ្នកជិតខាងបន្តទៀត។ មូលហេតុមានជម្លោះក្នុងគ្រួសារ ។
ករណីនេះឈ្មោះគង់ សារ៉េតបានឃាត់ខ្លួន នៅអធិការដ្ឋាន ដើម្បីបំពេញសំណុំរឿងបញ្ជូនទៅផែនការងារព្រហ្មទណ្ឌដើម្បីចាត់ការតាមនិតិវិធី ។

មតិយោបល់