ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពឆក់ទូរស័ព្ទ១គ្រឿងម៉ាកIphone12 ProMax…

ព្រះសីហនុ:នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៣និង០០នាទី រំលងអធ្រាត្រ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចក្រោយភ្នំមាសចាស់ ស្ថិតក្នុងភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ មិនមានស្លាកលេខ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ដែលជារបស់ជនរងគ្រោះជនជាតិចិន ភេទប្រុស រួចជិះម៉ូតូរត់គេចខ្លួនបាត់ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ភេទប្រុស ជនជាតិខ្មែរ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។សម្ភារវត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទចំនួន ០៣គ្រឿង (មាន ១គ្រឿង ម៉ាក Iphone 12 ProMax ពណ៌ទឹកប៊ិច ជាផលនៃអំពើលួច) ។
-ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ។ (មធ្យោបាយធ្វើសកម្មភាព)ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ ៕

មតិយោបល់