ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជានារីម្នាក់ករណីជួញដូរនូវសារធាតុញៀន…

ភ្នំពេញ:យោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានអោយដឹងថា ថ្ងៃទី ២៥.០៥.២០២៣ វេលាម៉ោង ២០:៣០ នាទី កំម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលគោកឃ្លាង។ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់
ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។១,ឈ្មោះ សន ស្រីអូន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីម៉ាស្សា ស្នាក់នៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានសារធាតុញៀន)។
*ដកហូតសម្ភារះ:
១-ក្រាមពណ៍សថ្លាចំនួន០៤កញ្ចប់ថង់តូច,២-ទូរស័ព្ទម៉ាកoppo ពណ៍ទឹកប៊ិច០១គ្រឿង។
*បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

មតិយោបល់