រាជរដ្ឋាភិបាលក្នុងប្រទេសភូមា កំពុងឈឺក្បាល រឿង បោកគ្រាប់បែក នៅ រាជធានី Yangon និង ៤ ទីក្រុងទៀត ដែលធ្វើឲ្យមនុស្ស ៣ នាក់បានស្លាប់ និង ១០ នាក់របួស មិនទាន់នឹងដោះស្រាយចេញផង ស្រាប់តែមានករណី ឈឺក្បាលមួយទៀត មកបៀក នោះ គឺ ក្រុម Hackers លើអ៊ីនធឺណេត។ នេះបើយោងតាមប្រភពព័ត៌មាន Kenh 14 របស់វៀតណាមបានចុះផ្សាយ។
ថ្មីៗនេះដែរ ទំព័រ SEA Games 27 ត្រូវបានជនអនាមិក Hackers ធ្វើការវាយប្រហារ ដែលបង្កររឿង ឲ្យ អាជ្ញាធរប្រទេសនេះ ឈឺក្បាល ដោយគ្មានលទ្ធភាពក្នុងការការពារ គេហទំព័រ របស់ខ្លួន។
មុនពេលក្រុម Hackers គ្រប់គ្រងលើបណ្តាញ ទំព័រនេះបានផ្តល់ព័ត៌មានយ៉ាងពេញលេញ ជាមួយនឹងពេលវេលា យុត្ថាធិកា និង មគ្គុទេសក៏ទេសចរណ៍ នៅក្នុងទីក្រុង សម្រាប់ការប្រកួតកីឡា SEA Games 27 ។ ទំព័រមួយនេះត្រូវបានគេដឹងថា បានវាយប្រហារដោយក្រុម Hackers អាស៊ីខាងត្បូង។ បណ្តាប្រទេសដែលពាក់ព័ន្ធការប្រកួត SEA Games 27 នេះ កំពុងជួបរឿងលំបាក់ដើម្បីទទួលបានព័ត៌មានពីម្ចាស់ផ្ទះ ។
សម្រាប់ការប្រកួត SEA Games 27 នេះដែរនឹងដំណើរការនៅ ភូមា ក្នុង រាជធានី Nay Pyi Taw និងអតីតទីក្រុង យ៉ាងហ្គូន និង ម៉ាដាល័យ ផងដែរ។ បញ្ជាក់ផងដែរថា នៅសល់តែ ៤៩ ថ្ងៃទៀត ពោលគឺចាប់ផ្តើមនៅខែ ធ្នូ ខាងមុខនេះ៕
មតិយោបល់