អាសូរណាស់!ករណីអគ្គិភ័យឆេះផ្ទះបណ្តាលអោយស្លាប់ស្ត្រីមេម៉ាយម្នាក់…
តាកែវ:នាវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យឆាបឆេះផ្ទះបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ជនរងគ្រោះឈ្មោះ ស៊ាង ស៊ាម ភេទស្រី អាយុ ៦២ឆ្នាំ ជាស្រ្តីមេម៉ាយ (មានជំងឺប្រចាំកាយ) រស់នៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។ជនរងគ្រោះរស់នៅម្នាក់ឯង ផ្ទ:ដែលឆេះនោះធ្វើឈើប្រក់ស័ង្កសីដែលមានទំហំ ៤ម៉ែត្រ គុណនិង៥ម៉ែត្រ៕
មតិយោបល់