ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូបលុយពីនារីម្នាក់កំពុងជិះម៉ូតូជាមួយប្តីបណ្តាលអោយរងរបួស…

បាត់ដំបង:អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ✴️#សំពៅលូន: នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៩ និង ២៨ នាទី មានករណី #អំពើលួចមានស្ថានទម្ងន់ទោស (#ឆក់ការបូបលុយ )កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០៩ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ ឃិន ស្រីមុំ ភេទស្រី អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ មានគ្នាចំនួន ០២ នាក់ បានធ្វើសកម្មភាព ជិះម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២១ គ្មានស្លាកលេខ ឆក់ទាញយកកាបូបលុយជនរងគ្រោះ ដែលកំពុងជិះម៉ូតូខាងក្រោយប្តីកំពុងឌុប មិនបានសម្រេច ក៏បណ្តាលឲ្យដួលម៉ូតូទាំងពីរ របស់ជនរងគ្រោះ និងជនសង្ស័យ ក្នុងពេលនោះ ជនសង្ស័យក៏បាននាំគ្នារត់គេចខ្លួនបាត់ ជនរងគ្រោះឈ្មោះ ឃិន ស្រីមុំ រងរបួស ដាច់រលាត់ជង្គង់ខាងឆ្វេង ដាច់រលាត់ម្រាមដៃខាងឆ្វេង និងរបួសកែងជើងខាងស្តាំ (ស្រាល) និងប្តីរបស់ជនរងគ្រោះឈ្មោះ ស៊ុន សុកឡេង ភេទប្រុស អាយុ ៣២ ឆ្នាំ រងរបួស ដាច់រលាត់ត្រង់កំភួនដៃខាងឆ្វេង និង ដាច់រលាត់ជង្គង់ខាងឆ្វេង (ធ្ងន់) ។
បន្ទាប់ពីទទួលបណ្ដឹងដោយផ្ទាល់មាត់ពីជនរងគ្រោះតាមរយ:ទូរសព្ទ័ ក្នុងយប់ថ្ងៃកើតហេតុដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចុះធ្វើការស្រាវជ្រាវ និងចាប់យកវត្ថុតាង៖ ម៉ូតូចំនួន ០១ គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២១ គ្មានស្លាកលេខ និងកាំបិតសដងដែក ចំនួន០១ និងបន្តធ្វើការស្រាវជ្រាវសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ ឃាត់ខ្លួនជនសង្ស័យ បានចំនួន០១នាក់ ឈ្មោះ ថាច់ បូរ៉ា ភេទប្រុស អាយុ១៥ ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននៅថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ១០នាទី នៅចំណុចក្រុមទី០៧ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
តាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ថាច់ បូរ៉ា បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព ជិះម៉ូតូឆក់យកការបូបពីមនុស្សស្រីម្នាក់ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ពិតប្រាកដមែន តែមិនបានសម្រេច ។✳️ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញា #ចោរឆក់ (ឆក់កាបូបលុយ) ចំនួន ០១ នាក់ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។

មតិយោបល់