ព័ត៌មានជាតិ

មនុស្ស​ស្លាប់​កើន​ដល់ 500 នាក់​នៅក្នុង​វាយប្រហារ​គ្នា​នៅ​ស៊ូដង់​ខាងត្បូង​

​ការប្រយុទ្ធ​គ្នា​រវាង​ទាហាន​ស៊ូដង់​ខាងត្បូង​ដូចគ្នា​បានអូសបន្លាយ​និង​រីក​រាលដាល​ដល់​ទីក្រុង Bor ហើយ​ការកើនឡើង​នៃ​អ្នកស្លាប់​និង​ភាពភ័យខ្លាច​កាន់តែខ្លាំង​នៅពេល​ដែល​សង្គ្រាម​ស៊ីវិល​នេះ​កំពុងតែ​លុកលុយ​ប្រទេស​ដែល​ទើប​តែ​នឹង​កើត​បាន 2 ឆ្នាំ​មួយ​នេះ​។​

​មន្ត្រី​របស់​ទីក្រុង Bor បានបញ្ជាក់​ថា​ការវាយប្រហារ​គ្នា​រវាង​ទាហាន​និង​ទាហាន​ដែល​មាន​ទីតាំង​នៅក្បែរ​គ្នា​ហើយ​តាម​ប្រភព​ផ្សេងទៀត​បានឲ្យដឹង​ថា​ជម្លោះ​នេះ​កើតឡើង​កាន់តែ​អាក្រក់​ឡើង​ហើយ​រវាង​ជាតិ​សាស​ខ្លួនឯង​ផង​បើទោះបីជា​មាន​ការបដិសេធ​ពី​រដ្ឋាភិបាល​យ៉ាងណាក្តី​។​មនុស្ស​ដែល​បាន​ស្លាប់​នៅក្នុង​ប៉ះទង្គិច​គ្នា​បាន​កើនឡើង​ដល់ 500 នាក់​ហើយ 800 នាក់​ទៀត​រងរបួស​។​
​សហរដ្ឋអាមេរិក​និង​ប្រទេស​អ៊ឺរ៉ុប​មួយចំនួន​បាន​ប្រកាស​ភៀសខ្លួន​ក្រុម​អ្នក​ធ្វើការ​តំណាង​នៅក្នុង​ប្រទេស​នេះ​ដើម្បី​គេចខ្លួន​ហើយ​ប្រកាស​មិនឲ្យ​មាន​ការធ្វើ​ដំណើរ​នៃ​ជនជា​តិ​ខ្លួន​ទៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង​ឡើយ​។​

​លោក​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង Salva Kiir បាន​និយាយថា​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ទាហាន​គ្នា​ឯង​នេះ​គឺ​ដោយសារតែ​មាន​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ពី​សំណាក់​លោក​អនុ​ប្រធានាធិបតី Machar តែ​លោក​អនុ​ប្រធានាធិបតី​រូបនេះ​បាន​បដិសេធថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​ឬ​ពី​គម្រោង​ធ្វើ​រដ្ឋប្រហារ​ណាមួយ​ឡើយ​៕​
Sudan

មតិយោបល់