ព័ត៌មានជាតិ

មាន​វិធី​អ្វីខ្លះ​ដែល​ធ្វើឲ្យ ទំនាក់ទំនង​ស្នេហា​របស់​អ្នក​កាន់តែ​មាន​ទំនុកចិត្ត ?

​បញ្ហា​ទំនុកចិត្ត​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​មុនពេល​ដែល​អ្នក​ទុកចិត្ត​នរណា​ម្នាក់​ផ្សេងទៀត​។ មុន​នឹង​ទុកចិត្ត​ន​ណា​ម្នាក់ អ្នក​ចាំបាច់​ត្រូវ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ជាមុនសិន​មានន័យថា​អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ត ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​។ អ្វី​ទាំងអស់​នេះ គឺ​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​ជាមុនសិន ត្រូវ​អនុវត្ត​ន៏​តាម​របៀប​ដែល​អ្នក​ជ្រើសរើស​ដើម្បី​ឆ្លើយតប​ទៅនឹង​កំហឹង​បន្តិចបន្តួច​ដែល​ដៃគូ​របស់​អ្នក​បាន​ធ្វើ​មកលើ​អ្នក​។ មនសិការ ឬ​ការ​មិន​មាន​មនសិការ​ដែល​អាច​នាំ​អ្នក​ឲ្យ​ជឿ​ថា​ពួកគេ​ទាំងអស់​នេះ​អាច ឬ​មិន​អាច​ទុកចិត្តបាន​។​

១. ទុកចិត្ត​លើ​ខ្លួនឯង​
​នេះ​ជា​ការចាប់ផ្តើម​ចំណុច​ដំបូង​នៃ​ការ​ឆ្លងកាត់​បញ្ហា​ទំនុកចិត្ត​។ ប្រសិនបើ​អ្នក​មិន​ទុកចិត្ត​លើ​ខ្លួនឯង​ផង តើ​អ្នកនឹង​អាច​ទុកចិត្ត​លើ​អ្នក​ដទៃ​ដោយ​របៀប​ណា​?

២. កំណត់​ថា​អ្វី​ទៅ​ជា​ទំនុកចិត្ត​
​សម្រាប់​អ្នក និង​ដៃគូ​របស់​អ្នក​។ អ្នក​មាន​សំណួរ​ថា​ហេតុអ្វី​បានជា​អ្នក​មាន​បញ្ហា​ទំនុកចិត្ត​? ប្រសិនបើ​អ្នក​អាច​ដឹង​ពី​ចិត្ត​របស់​អ្នក​នោះ​គ្មាន​មូលហេតុ​អ្វី​ដែល​អ្នកមាន​បញ្ហា​ទំនុកចិត្ត​នោះ​ទេ​ពីព្រោះ​អ្នកដឹង​ហើយ​ថា ដៃគូ​របស់​អ្នក​កំពុង​គិត​ពី​អ្វី​នោះ​។ ឥលូវ​យើង​ជជែក​គ្នា​អំពី​អ្វី​ដែល​នឹង​ធ្វើឲ្យមាន​បញ្ហា​ទំនុកចិត្ត និង​អ្វី​ដែល​អាច​ដោះស្រាយ​បញ្ហា​ទំនុកចិត្ត​បាន​នៅក្នុង​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​។​

៣. សូម​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង​
​បញ្ហា​ទំនុកចិត្ត​កើតមានឡើង​ដោយសារ​អ្វី​ដែល​អ្នក​បាន​ឃើញ​នរ​ណា​ម្នាក់​ផ្សេងទៀត នៅពេល​ដែល​បញ្ហា​ទំនុកចិត្ត​ឆ្លុះបញ្ចាំង​ពី​អ្វី​របស់ខ្លួន​អ្នក​ដែល​ខ្លួន​អ្នក​មិន​ចង់​ឃើញ​។ វា​អាច​បណ្តាលមកពី​អ្នក​គិតថា​ដៃគូ​របស់​អ្នក​កំពុង​បន្លំ​ភ្នែក​អ្នក​ហើយ ចំណែក​អ្នក​វិញ​មិន​បន្លំ​ភ្នែក​គេ​ទេ ដូច្នេះ​ធ្វើឲ្យ​អ្នក​គិត​ពី​វា និង​មាន​អារម្មណ៍​ថា​គេ​កំពុង​បន្លំ​ភ្នែក​នរណាម្នាក់​។ សូម​មើល​មក​លើ​ខ្លួន​អ្នក​ហើយ​សួរថា ”​តើ​អ្វី​ពិតជា​កំពុង​បន្ត​ជាមួយ​នឹង​បញ្ហា​ទំនុកចិត្ត​របស់​ខ្ញុំ​? ” វា​ប្រហែលជា​ធ្វើឲ្យ​អ្នក​មាន​ការតក់ស្លុត តែ​វា​អាច​បញ្ឈប់​អ្នក​ពី​រឿង​ដែល​ឆ្កួតៗ​បែបនេះ​។​

៤. ត្រូវមាន​ទំនាក់ទំនង​ដោយ​បើកចំហរ​
​តើ​ខ្ញុំ​មាន​ទំនុកបម្រុង​ក្នុង​ការ​មាន​ទំនាក់ទំនង​បើកចំហ​រដែរ ឬទេ​? ត្រូវតែ​ឆ្លើយថា Yes! “​ត្រូវមាន​ការទំនាក់ទំនង​ដោយ​បើកចំហរ ដែល​អាចឲ្យ​គេ​មើលឃើញ និង​បញ្ឈប់​ការ​លាក់បាំង​ដែល​យើង​ម្នាក់ៗ​មាន​បញ្ហា​ទំនុកចិត្ត ត្រូវ​បើក​បង្ហាញ​ពី​ទំនាក់ទំនង​របស់​អ្នក ” ។ បើ​អ្នក​និយាយថា No! នេះ​មិនមែន​មានន័យថា​អ្នក​ត្រូវ​តែមាន​ដៃគូ​ម្នាក់​ផ្សេងទៀត នោះ​ទេ​បើ​ទោះបីជា​អ្នក​ចង់​ឲ្យ​បញ្ហា​ទំនុកចិត្ត​ត្រូវ​រលាយ​បាត់​ពី​អ្នក​ក៏ដោយ​។ ប៉ុន្តែ​អ្វី​ត្រូវ​និយាយ​នោះ​គឺ​ត្រូវមាន​ទំនុកបម្រុង​ទំនាក់ទំនង​ដោយ​បើកចំហរ និង​ទទួល​រង​ការឈឺចាប់​ឲ្យ​ហើយ​ដូច្នេះ​បញ្ហា​ទំនុកចិត្ត​ក្លាយជា​បញ្ហា​ដែល​រលាយ​បាត់​ជា​ជាង​ទំនាក់ទំនង​ដែល​ត្រូវ​បាត់បង់​។​

៥. ត្រូវ​មាន​ទំនុកចិត្ត​
​ប្រសិនបើ​អ្នក​មាន​ទំនុកចិត្ត អ្នក​នឹង​ទទួលបាន​វា​ត្រលប់​មកវិញ​។ ផ្នែក​មួយ​ដែល​មាន​ការលំបាក​ជាង​គេ​បំផុត​នោះ​គឺ​ទំនុកចិត្ត​និង​ការឆ្លងកាត់​បញ្ហា​ទំនុកចិត្ត​គឺ​ត្រូវតែ​ផ្តល់​នូវ​ទំនុកចិត្ត​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅពេល​ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​កាដូ​ដែល​បាន​ផ្តល់ឲ្យ នោះ​វា​នឹង​ងាយ​មើលឃើញ​ពី​បញ្ហា​ទំនុកចិត្ត​ឡើងវិញ​បាន​។ ក្នុងពេល​ដែល​អ្នក​ទទួល​យក​ទំនុកចិត្ត​ដោយ​គ្មាន​ការ​ត្រលប់​ក្រោយ នោះ​អ្នកនឹង​ទទួលបាន​នូវ​ការទុកចិត្ត​។ ដោយ​មិន​គិត​ពី​កាលៈទេសៈ និង​ដោយ​មិន​គិត​ដល់​ការតម្រង់​ទិស​ខាង​ផ្លូវភេទ​ទេនោះ​, បញ្ហា​ទំនុកចិត្ត គឺជា​បញ្ហា​ទំនុកចិត្ត​។ មិន​ថា​វា​ចាប់ផ្តើម​ជាមួយ​នឹង​ការ​កុហក​បន្តិចបន្តួច ឬក៏​ការ​ក្បត់ចិត្ត​នោះទេ​, ការទុកចិត្ត​គឺជា​ការទុកចិត្ត​!៕​
14014075371

មតិយោបល់