សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីមុខសញ្ញាលួចឆក់និងប្លន់ នៅខេត្តកំពង់ស្ពឺ…
កំពង់ស្ពឺ:ដោយបានការដឹកនាំចង្អុលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកស្នងការរង ផែនការងារព្រហ្មទណ្ឌ បានចុះដឹកនាំសហការស្រាវជ្រាវរហូតបង្រ្កាបបានមុខសញ្ញា០៣នាក់ជាអ្នកប្រព្រឹត្ដនិងអ្នកសមគំនិតក្នុងការប្រព្រឹត្ដ។
បង្រ្កាបបាន ០៣នាក់ ៖
១.ឈ្មោះពៅ សុវណ្ណរតន: ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ។
២.ឈ្មោះ គឿន សុខគួន ភេទប្រុស អាយុ២៤ឆ្នាំនៅភូមិត្រពាំងលើក សង្កាត់រការធំ។
៣.ឈ្មោះ វែន តារា ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិតាម៉ុល សង្កាត់ច្បារមន ។
តាមការបញ្ជាក់ពីឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ថាក្រុមនេះបានធ្វេីសកម្មភាពនៅក្នុងភូមិសាស្រ្ដក្រុងច្បារមន និងស្រុកសំរោងទង ពិសេស ទឹកដីក្រុងច្បារមនច្រើនជាង មូលហេតុមានអំណោយផលនិងមានមនុស្សច្រើនដែលអាចមានលទ្ធភាពខ្ពស់និងទទួលបានសម្ភារ:ព្រោះការមកលេងកំសាន្ដពេលរាត្រីតាមក្លឹបឬមាត់ស្ទឹងព្រែកត្នោត ហាងរាត្រីមួយចំនួនទៀត ។
តាមការឆ្លេីយបំភ្លឺនិងទទួលស្គាល់ពីក្រុមមុខសញ្ញាខាងលេីថា សកម្មភាពនៅក្នុងក្រុងច្បារមន ចំនួន ០៧លេីក (ប្លន់ម៉ូតូ១លើក-ឆក់៦លើក) ដោយមានកិច្ចប្រតិបត្ដិការបញ្ជាដឹកនាំ និងកិច្ចសហការពីកម្លាំងនគរបាលក្រុងច្បារមន នៅថ្ងៃទី០៣.០៧.២០២៣វេលាម៉ោង២២និង៣០នាទី កម្លាំងបានឆ្មក់ចូលផ្ទះសំណាក់ យីហោ ជំនោររាត្រី ក្រុងច្បារមន ។
•ដកហូតវត្ថុតាង:
-កាំបិតកញ្ចែតដងឫស្សីចំនួន២
-ម៉ូតូម៉ាកC125ស៊េរី២០១៣ពណ៏ខ្មៅបិទតែម២០២២គ្មានក្បាំងលេខតួរ,ម៉ាស៊ីន 8884279 (ម៉ូតូជនរងគ្រោះ)
-ម៉ូតូម៉ាកស្តុបពីពណ៌ខ្មៅ(ស៊េរីចាស់)ស្លាកលេខកំពង់ស្ពឺ 1H.1670(ស្លាកលេខម៉ូតូផ្សេង) ។
**សកម្មភាព កាន់ដំបង និងកាំបិត កាប់ វាយទៅលេីជនរងគ្រោះ និងជិះម៉ូតូឆក់តែម្ដង (កន្លងមកវត្ថុមានតម្លៃ ឆក់បានដូចជាទូរស័ព្ទ លុយ លោហ:)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដនីតិវិធីសាកសួរ និងចំណាត់ការកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការដេីម្បីអនុវត្តច្បាប់៕
មតិយោបល់