ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចម៉ូតូប្រជាពលរដ្ឋយ៉ាងសកម្ម…

ភ្នំពេញ:ករណីលួច(លួចយកម៉ូតូ) នៅចំណុចមុខតូបលក់ដូរ ផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៣ និង ២០នាទី ។

+ជនសង្ស័យចំនួន ០៤នាក់ មានឈ្មោះ ៖
១.ឈ្មោះ ធឿន ថុន ហៅ ធន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។(ឃាត់ខ្លួន) (មានសារធាតុញៀន)
២.ឈ្មោះ ប៊ន កែវមុន្នី ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។(ឃាត់ខ្លួន) (មានសារធាតុញៀន)
៣.ឈ្មោះ លីម ឧត្តម ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។(ឃាត់ខ្លួន) (មានសារធាតុញៀន)
៤.ឈ្មោះ សុង ធិ ហៅ ក្រហុប ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។(ឃាត់ខ្លួន) (មានសារធាតុញៀន)

+ជនរងគ្រោះឈ្មោះ ឆន រស្មី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

+សម្ភារ:បាត់បង់-ស្លាកស្នាម៖ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដា សេ១២៥ សេរី០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1W-4966 លេខតួ+លេខម៉ាស៊ីន 581 89 97។

+សម្ភារ:បន្សល់ទុកមាន៖ ម៉ូតូ ចំនួន ០១គ្រឿង វ៉េ ១១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FT-0455 លេខតួ 200234 លេខម៉ាស៊ីន 1037744, ដែកកែច្នៃសំប៉ែតចុងស្រួច ចំនួន ០១, គ្រឿងសម្រាប់ដោះខ្ចៅម៉ូតូ មួយចំនួន និងផ្លាកលេខ ចំនួន ០១សន្លឹក តាកែវ 1W-4966។
ដំណើររឿង
មុនពេលកើតហេតុ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១១ និង ៣០នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋាន ដល់ចំណុចផ្លូវចូលក្លោងទ្វារវត្តស្ងួនពេជ្រ (ផ្លូវបេតុង) ភូមិស្ងួនពេជ្រ(សង្កាត់កន្ទោក) ក៏ឃើញជនសង្ស័យឈ្មោះ សុង ធិ ហៅ ក្រហុប កំពុងបើកម៉ូតូម៉ាកហុងដាសេ១២៥ សេរី០២០ ឡើងតែម០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1W-4966 (ជ្រុះផ្លាកលេខមួយចំហៀង) មានការសង្ស័យសមត្ថកិច្ចយើងបានហៅឲ្យឈប់ ភ្លាមនោះ ជនសង្ស័យឈ្មោះ សុង ធិ បានបន្ថែមល្បឿនម៉ូតូទៅមុខគេចខ្លួន រហូតដល់ចំណុច ដីវាលស្រែ ផ្លូវប្រឡាយ ភូមិព្រៃរមាសទី១ (សង្កាត់បឹងធំ) ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុង ធិ បាន ឆែកឆែរ នៅក្នុងកាបូបស្ពាយ ឃើញមាន ស្លាកលេខម៉ូតូ ចំនួន ០២សន្លឹក (តាកែវ 1W-4966 និង ភ្នំពេញ 1JA-9571) រួចនាំយកមកសាកសួរបន្ត និងឈានទៅឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣នាក់ ឈ្មោះ ធឿន ថុន ហៅ ធន ភេទប្រុស អាយុ ២៤ឆ្នាំ, ឈ្មោះ ប៊ន កែវមុន្នី ភេទប្រុស អាយុ ៣៧ឆ្នាំ, ឈ្មោះ លីម ឧត្តម ភេទប្រុស អាយុ ២៩ឆ្នាំ រួមទាំងវត្ថុតាង ដែកកែច្នៃសំប៉ែតចុងស្រួច ចំនួន ០១, គ្រឿងសម្រាប់ដោះខ្ចៅម៉ូតូ មួយចំនួន ដែលកំពុងនៅក្នុងបន្ទប់របស់ឈ្មោះ សុង ធិ ភូមិទួលសាម៉(សង្កាត់កំបូល) ។

មតិយោបល់