ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចទូរសព្ទរបស់ព្រះសង្ឈ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាជនសង្ស័យ០១នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ចាប់ឃាត់ខ្លួន ក្រោយធ្វើសកម្មភាព លួចទូរសព្ទដៃ របស់ព្រះសង្ឃព្រះនាម ខែក សុខចាន់ គង់នៅវត្តទេពសន្យា ស្ថិតនៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀងខេត្តពោធិ៍សាត់ ហើយយកទៅលក់ យកចាយអស់ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅ វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានប្រាប់ឲ្យដឹងថា ក្រោយទទួលបាន ការផ្តល់ព័ត៌មានពី ព្រះតេជគុណព្រះនាម ខែក សុខចាន់ មានព្រះជន្ម១៦វស្សា គង់នៅវត្តខាងលើ ថាមានជនមិនស្គាល់អត្តសញ្ញាណចូលលួចទួរសព្ទដៃរបស់ព្រះអង្គ មួយគ្រឿងម៉ាកវីវូ ពណ៌ទឹកសមុទ្រដែលបានដាក់បញ្ចូលថ្មទុកនៅក្នុងកុដិ កម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រួចនាំឈ្មោះ វ៉ា ឃីម ភេទប្រុស អាយុ១៨ឆ្នាំ មកសាកសួរយកចំលើយ។
លោកអធិការ បានបន្តថា ជនសង្ស័យឈ្មោះ វ៉ា ឃីម បានសារភាពថានៅវេលាម៉ោង១១និង០០នាទី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ពេលព្រះសង្ឃឡើងទៅឆាន់នៅសាលាឆាន់ ខ្លួនបានលបលួចឡើងយកទូរសព្ទដៃ០១គ្រឿងម៉ាកដូចខាងលើនៅកុដិរបស់ព្រះសង្ឃឈ្មោះ ខែក សុខចាន់ ពិតប្រាកដមែន ហើយខ្លួនជិះម៉ូតូយកទៅលក់នៅហាងលក់ទូរសព្ទដៃខាងត្បូងផ្សារថ្មីពោធិ៍សាត់ មិនចាំយីហោ តែចំណាំហាង ក្នុងតំលៃ១០០,០០០រៀល ក្រោយពីលក់បានលុយហើយខ្លួនយកលុយនោះចាយវាយលេងបាល់ ទិញកាតទូរសព្ទនិងចំណាយផ្សេងៗទៀតរហូតដល់អស់ ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន ដើម្បីបំពេញនីតិវិធីបន្ត ៕

មតិយោបល់