ប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ការចុះចេញពីមុខតំណែងជាប្រធានធនាគារ Bankia របស់លោក រ៉ូឌ្រីហ្គូ រ៉ាតូ (Rodrigo Rato) កាលពីខែឧសភាកន្លងទៅត្រូវគេមើលឃើញថា បានបង្កើតឲ្យមានបញ្ហា ជាច្រើន នៅក្នុងធនាការ។
តាមប្រភពព័ត៌មានឲ្យដឹងទៀតថា ការដែលលោកសម្រេចចុះចេញពីមុខតំណែងទាំងបង្ខំនេះ ធ្វើឡើងចំពេលដែលរដ្ឋាភិបាលរបស់អេស្ប៉ាញបានសម្រេចខ្ចីប្រាក់សង្គ្រោះ បន្ទាន់ពីបរទេស។ ឥឡូវនេះអតីតប្រធានធនាគារ Bankia រូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតទាក់ទងនឹងការកេងបន្លំ ប្រាក់ជាមួយនឹងនាយកប្រតិបត្តិផ្សេងៗទៀតរបស់ធនាគារ។
គួរបញ្ជាក់ផងដែរថា លោករ៉ូឌ្រីហ្គូរ៉ាតូ (Rodrigo Rato) ថែមទាំងអាចរកប្រាក់បាន ២.៤ លានអឺរ៉ូកាលពីឆ្នាំទៅនៅក្នុងខណៈដែលធនាគារ Bankia មានបញ្ហានោះ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖
មតិយោបល់