ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ធ្វើសកម្មភាពលួចម៉ូតូ…

ពោធិ៍សាត់:នៅថ្ងៃអង្គារ ទី០៤ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង១៨:១០នាទី កម្លាំងប៉ុស្តិ៍រលាប សហការជាមួយ កម្លាំងអន្តរាគមន៍ ជំនាញ ប៉ុស្តិ៍លលកស ប៉ុស្តិ៍ស្វាយអាត់ ប៉ុស្តិ៍ផ្ទះព្រែ និងប្រជាការពារ បានចុះស្រាវជ្រាវករណីចោរកម្មលួចម៉ូតូ០១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅ របស់ជនរងគ្រោះបានបាត់កាលពីថ្ងៃទី០១.កក្តដា.២០២៣ វេលាម៉ោង១៦:២០នាទី នៅចំណុចលក់ដូរ ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាប កម្លាំងយេីងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ហ គស ភេទប្រុស អាយុ២០ឆ្នាំ មុខមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ បន្ទាប់មកកម្លាំងយេីង បានឃ្លាំមេីលបក្សពួកបន្តទៀតត្រងចំណុចបន្ទប់ជួល ដល់ម៉ោង២១:១០នាទី នៅថ្ងៃ.ខែ.ឆ្នាំ.ដដែរ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀត។
១.ឈ្មោះ ភ សភ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ជាមួយគ្នា។
២.ឈ្មោះ ម អជល ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជាមួយគ្នា។
-វត្ថុតាងដកហូតបានរួមមាន:
១.ម៉ូតូ០២គ្រឿង ០១គ្រឿងម៉ូតូម៉ាកហុងដា របស់ជនរងគ្រោះ តែជនសង្ស័យដូរផ្លាកលេខ។
២.សោរចិញ្ចៀនចុះចំនួន០២
៣.សោរតាន់ចំនួន០២
៤.រៀនម៉ូតូចំនួន០១
៥.ស្កុតក្រហម០១ដុំ
-បច្ចុប្ប្នសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដេីម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់