ព្រះសីហនុ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានអោយដឹងថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥.០០នាទីត្រង់ចំណុចលើដងផ្លូវវិថីឆ្នេររាម ទល់មុខប្រលានយន្តហោះ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)០១កើតឡើងបង្កដោយជនសង្ស័យចំនួន០៣នាក់ៈ
១.ឈ្មោះចាន់ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងព្រះសីហនុ (អ្នកឆក់ផ្ទាល់)។
២.ឈ្មោះ កៅ យ៉ូវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងព្រះសីហនុ(អ្នកជិះពីក្រោយ)។
៣.ឈ្មោះចាន់ តឹង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងព្រះសីហនុ(អ្នកបើកម៉ូតូ)។ជនសង្ស័យខាងលើបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះឈ្មោះ ទិត សារ៉ែន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះមានទីលំនៅនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំង០៣នាក់បានជិះម៉ូតូរត់គេចខ្លួន ។
បន្ទាប់ពីបានទទួលពត៍មាន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានដឹកនាំបញ្ជា អោយលោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ ចាត់កម្លាំងជំនាញក្នុងអធិការដ្ឋាន ធ្វើការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរាម បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញានិងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើទាំង ខណះពេលជនសង្ស័យទាំង០៣នាក់បានផ្ដួលម៉ូតូរួចរត់ចូលក្នុងព្រៃ។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង០៣នាក់រួច ជនសង្ស័យបានសារភាពថា ខ្លួនទាំង០៣នាក់រួមទាំងបក្ខពួក០៣នាក់ទៀត កន្លងមកបានធ្លាប់ធ្វើសកម្មភាពអំពើឆក់និងលួចចំនួន១២ករណី ក្នុងនោះក្នុងក្រុងព្រះសីហនុចំនួន០៧ករណី(ឆក់០៤លើកនិងលួចម៉ូតូ០៣លើក) និងស្រុកព្រៃនប់ចំនួន០៤ករណី(ឆក់០៣លើកលួចម៉ូតូ០២លើក)។
វត្តុតាងដកហូតរួមមាន៖
១.ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ(ជាមធ្យោបាយប្រព្រឹត្តបទល្មើសរបស់ជនសង្ស័យ)។
២.ទូរសព្ទដៃ០៤គ្រឿង ម៉ាក Lenovoពណ៌ស ម៉ាកsam sung និងលិខិតបញ្ចាំមួយ ចំនួន(ជារបស់ជន សង្ស័យ) ៣.ទូរស័ព្ទម៉ាកViVo ពណ៌ទឹកមាស និងម៉ាកOpOp ពណ៌ខៀវ(ជារបស់ជនរងគ្រោះ)។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងយើងបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។
ព័ត៌មានជាតិ
មតិយោបល់