ព័ត៌មានជាតិ

នាវាស្រាវជ្រាវវិស័យជលផលជប៉ុន ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ព្រះសីហនុ: តាមការឲ្យដឹងពីមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាស្រាវជ្រាវជលផលជប៉ុនចំនួន១គ្រឿងមានឈ្មោះ R.V KOYO MARU ជាប្រភេទនាវាស្រាវជ្រាវវិស័យជលផលរបស់សកលវិទ្យាល័យជលផលជាតិ (NFU) នៃប្រទេសជប៉ុន បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីធ្វើការសិក្សាស្រាវជ្រាវវិស័យជលផលនៅក្នុងដែនសមុទ្រកម្ពុជា រយ:ពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

នាវាស្រាវជ្រាវវិស័យជលផលជប៉ុន R.V KOYO MARU មានបណ្តោយ ៨៧.៥៩ម៉ែត្រ ទទឹង ១៣.៦០ម៉ែត្រ ជម្រៅទឹក ៥.៩០ម៉ែត្រ ទម្ងន់ផ្ទុក ២.៧០៣តោន ល្បឿន ១៤ម៉ាយ ក្នុងមួយម៉ោង មានផ្ទុកមនុស្សចំនួន៩០នាក់ ក្នុងនោះមាននាវិករបស់នាវា R.V KOYO MARU ដឹកនាំដោយលោកមេបញ្ជាការនាវា ឈ្មោះ KAMANO TADASHI និងមានគ្រូ សរុបចំនួន៣៦នាក់ និងមានសិក្ខាកាមជាជនជាតិជប៉ុននិងជនជាតិខ្មែរ សរុបចំនួន៩០នាក់។

នាវា R.V KOYO MARU នេះចូលចតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងសិក្សាស្រាវជ្រាវរួមគ្នាពីវិស័យជលផលនៅ ក្នុងដែនសមុទ្រកម្ពុជា និងដែនសមុទ្រដែលនាវាបានធ្វើដំណើរឆ្លងកាត់។

តាមការគ្រោងទុកនាវា R.V KOYO MARU ចេញទៅស្រាវជ្រាវវិស័យជលផលនៅក្នុងលំហរសមុទ្រកម្ពុជា ដែលមានសិក្ខាកាមជលផលកម្ពុជា និងសិក្ខាកាមជលផលជប៉ុន ក្នុងដែនសមុទ្រកម្ពុជា នាវា R.V KOYO MARU គ្រោងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឆ្ពោះទៅកាន់ប្រទេសជប៉ុនវិញ។

បើតាមការឲ្យដឹង នាវា R.V KOYO MARU បានធ្វើកិច្ច សហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រ សួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នាអំពីវិស័យជលផលក្នុងដែនសមុទ្រកម្ពុជាចាប់តាំងពីឆ្នាំ២០១២មកម្លេះ គឺក្នុងមួយឆ្នាំនាវា R.V KOYO MARU បានចូលមកចតធ្វើការសិក្សាស្រាវជ្រាវរួមគ្នាជាមួយសិក្ខាកាមផ្នែកជលផលកម្ពុជា ពិសេសគឺដើម្បីឲ្យសិក្ខាកាមបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានមច្ឆាជាតិក្នុងដែន សមុទ្រកម្ពុជាក៏ដូចជាក្នុងដែនសមុទ្រនានាក្នុងតំបន់អាស៊ីផងដែរ៕

នាវាស្រាវជ្រាវវិស័យជលផលជប៉ុន

នាវាស្រាវជ្រាវវិស័យជលផលជប៉ុន

នាវាស្រាវជ្រាវវិស័យជលផលជប៉ុន

នាវាស្រាវជ្រាវវិស័យជលផលជប៉ុន

នាវាស្រាវជ្រាវវិស័យជលផលជប៉ុន

នាវាស្រាវជ្រាវវិស័យជលផលជប៉ុន

មតិយោបល់