ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់កាបូបស្ពាយពីនារីម្នាក់ នៅខណ្ឌបឹងកេងកង…

ភ្នំពេញ:នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣​ វេលាម៉ោង​១៣៖៤០នាទី​ លោក​ឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដឹកនាំកម្លាំងជំនាញចុះល្បាតតាមបណ្តោយផ្លូវ​លេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ​ ក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វេីសកម្មភាព​ឆក់​កាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។

ភ្លាម​នោះកម្លាំងជំ​នាញ​ធ្វេីការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ រួមមាន៖

ទី១៖ ឈ្មោះ​ ខន​ ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ​លំ​ ក្នុងសង្កាត់​ចាក់អង្រែលេី​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ដៃដល់)

*ទី២៖ ឈ្មោះ​ គឹម​ វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ​មិនចាំលេខ ក្នុងសង្កាត់​ចាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ(អ្នកបេីក)

*ទី៣៖ ឈ្មោះ​ ចាន់​ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ផ្លូវ​លំ ភូមិដេីមច័ន្ទ​ ក្នុងសង្កាត់​ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សំភារះដកហូតមាន៖
១.​ ម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាក​លេខ​ កណ្តាល​ 1AO-៨១៣១​(របស់ជនសង្ស័យ)។
២.​ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 1KF-១៩៩៩(របស់ជនសង្ស័យ)។
៣.កាបូបស្ពាយដាច់ខ្សែ​ ពណ៌ខ្មៅ​ (របស់នារីរងគ្រោះ)។

ចំពោះកាបូបដែលជនសង្ស័យទាំង០៣នាក់​ខាងលេី ឆក់បាន​ កម្លាំងនាយកដ្ឋានបានប្រគល់ទៅអោយម្ចាស់ដេីមគេវិញ​ ។
បច្ចុប្បន្ន​ កម្លាំងជំនាញកំពុងធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។

មតិយោបល់