ព័ត៌មានជាតិ

ទីបំផុត!ម្ចាស់ក្លឹបតោខៀវ Chelsea លោក Abramovich បានប្រកាសលក់ក្លឹបហើយក្នុងតម្លៃជាង៣ពាន់លានដុល្លារ

បរទេស៖ ម្ចាស់ក្លឹបតោខៀវ Chelsea កំពូលមហាសេដ្ឋីជនជាតិរុស្សីលោក Abramovich នៅថ្ងៃនេះបានប្រកាសហើយថាដោយសារបញ្ហាអ៊ុយក្រែននិងរុស្សីពេលនេះពិតជាបានបង្ខំឲ្យគាត់សម្រេចចិត្តលក់ក្លឹបនេះចោល
ហើយក្រោយការកាន់កាប់អស់រយៈពេល១៩ឆ្នាំក្រោយមក។

បច្ចុប្បន្នសេដ្ឋីរូបនេះបានទទួលរងសំពាធយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលអង់គ្លេសជាពិសេសមួយសប្តាហ៍ចុងក្រោយនេះជុំវិញបញ្ហាទំនាក់ទំនងការទូតរវាងអង់គ្លេសនិងប្រទេសរុស្សីដែលបច្ចុប្បន្នកំពុងបើកការវាយប្រហារ
យ៉ាងខ្លាំងទៅលើប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាលោក Abramovich បានដាក់តម្លៃរបស់ក្លឹបនេះប្រមាណជា២៦០០លានផោនឬប្រហែលជា៣៥០០លានដុល្លារនិងកំពុងត្រូវបានគេរៀបចំឲ្យមានការដេញថ្លៃ
នៅថ្ងៃសុក្រនេះហើយ៕

មតិយោបល់