ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា “នៅថ្ងៃទី18 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង 15:08នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី5(GS5-F4) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ភូមិជង្រុក, ភូមិជម្ពូវ័ន្ត, សង្កាត់ត្រពាំងក្រសាំង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ”។
មូលហេតុដែលបណ្ដាលឲ្យមានការដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់ឲ្យដឹងថា ដោយសារមានកំហូចខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងតែពិនិត្យ និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់