កំពង់ចាម:នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៦:១០នាទីព្រឹក មានអគ្គីភ័យឆាបឆេះផ្ទះរបស់ឈ្មោះ ភឿន ភាន់ ភេទប្រុស អាយុ39ឆ្នាំ និងប្រពន្ធឈ្មោះ សុខ ភា អាយុ43ឆ្នាំ ដែលរស់នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្រោយពីទទួលបានដំណឹងភ្លាមលោកវរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាលស្រុកជើងព្រៃ បានដឹកនាំកម្លាំងអន្តរាគមន៍ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃចំនួន០១គ្រឿង ចុះទៅដល់កន្លែងកើតហេតុធ្វើការអន្តរាគមន៍ និងសហការជាមួយប្រជាពលរដ្ឋបាញ់ពន្លត់បានដោយជោគជ័យ និងប្រើប្រាស់ទឹកអស់២ឡាន (រលត់ទាំងស្រុង) ករណីនេះមិន បណ្ដាលឱ្យរងរបួស និងប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។
មូលហេតុបណ្តាលមកពី ផ្ទុះសេខ្សែភ្លើង។
ខូចខាតសម្ភារៈរួមមាន:
១-ផ្ទះថ្មឈើខាងលើប្រក់ក្បឿងទំហំ8 ×12 ឆេះទាំងស្រុង
២-គ្រឿងសំអាងការតម្លៃ(20000ដុល្លា)
៣-ស្រូវចំនួន2ការ៉ុងធំ ខោអាវ ទូទឹកកក
៤-ម៉ាសុីនថតរូកមួយគ្រឿងតម្លៃ(10000ដុល្លា)ទូរសព្ទ័ដៃមួយគ្រឿងតម្លៃ500ដុល្លា
៥-តុកៅអីសំអាងការតម្លៃ(4000ដុល្លា) និងសម្ភារៈមួយចំនួនទៀត ។
ព័ត៌មានជាតិ
មតិយោបល់