ព័ត៌មានជាតិ

មិនបានដកសោរចេញពីម៉ូតូរវល់លាងចានអោយប្រពន្ធជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ករណីអំពើ លួច(យកម៉ូតូ ០១គ្រឿង) នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលា០៨:៤០នាទី នៅចំណុចផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
-ជនសង្ស័យចំនួន០១នាក់:
១-ឈ្មោះ បួយ សាវុធ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងវត្តចាក់អង្រែលើ ខណ្ឌមានជ័ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។
+វត្ថុតាងចាប់យក:
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពាក់ស្លាកលេខភ្នំពេញ 1IG 6210 លេខតួ 5751551 ជារបស់ជនរងគ្រោះ ( បានប្រគល់ឲ្យទៅជនរងគ្រោះតាមពាក្យស្នើរសុំ និងមានការឯកភាពពីលោក ហេង ផេង ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ)
+ជនរងគ្រោះ ០១នាក់:
-ឈ្មោះ ណុល យីម ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតុឌុប ស្នាក់នៅផ្ទះលេខ ១៤៩ ភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។
+ដំណើររឿងហេតុ:
-នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤០នាទី ជនរងគ្រោះឈ្មោះ ណុល យីម ភេទប្រុស អាយុ ៥៤ឆ្នាំ បានទុកម៉ូតូខាងលើផ្លូវលំ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជិតកន្លែងលក់គុយទាវប្រពន្ធដោយមិនបានដកសោរចេញពីម៉ូតូ ហើយរវល់លាងចានអោយប្រពន្ធ ក្រោយមកក៏ងាកក្រោយរកមើលម៉ូតូមិនឃើញក៏បានមកប៉ុស្តិ៍នគរបាលចាក់អង្រែលើដាក់ពាក្យបណ្តឹង ក្រោយទទួលពាក្យបណ្តឹងរួចកម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ លុះរហូតថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៦:០០នាទី ជនសង្ស័យបានចូលមកសារភាពនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើដោយប្រាប់សមត្ថកិច្ចថាខ្លួនបានជិះម៉ូតូដែលបានលួចដល់ចំណុចផ្លូវជាតិលេខ១ ឃុំក្រាំងស្វាយ ខេត្តព្រៃវែង ក៏បានដួលម៉ូតូ រួចសម្ថកិច្ចប៉ុស្តិ៍ក្រាំងស្វាយ បានដកហូតម៉ូតូរក្សាទុក លុះដល់វេលាម៉ោង ១៨:០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ យើងក៏បានផ្តល់ពត៌មានដល់សមត្ថកិច្ចប៉ុស្តិ៍ក្រាំងស្វាយ ទើបសមត្ថកិច្ចប៉ុស្តិ៍ក្រាំងស្វាយប្រគល់ម៉ូតូមកប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីចាត់ការបន្ត។
-បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលរដ្ឋបាលមានជ័យ បណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់