ព័ត៌មានជាតិ

ករណីឪពុកចុងខឹងនឹងកូនប្រសារយកកាំបិតចាក់បណ្តាលអោយរងរបួសធ្ងន់ នៅស្រុកសំពៅលូន

បាត់ដំបង:យោងតាមផេកការិយាល័យផ្សព្វផ្សាយបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២៣ វេលាម៉ោង២០នឹង០៥នាទី នៅចំណុចក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអំពើហិង្សានៅក្នុងគ្រួសារ ដោយចេតនាមានស្ថានទម្ងន់ទោស (យកកាំបិតចាក់បណ្តាលឲ្យរបួស) មួយកើតឡើង ជនរងគ្រោះឈ្មោះ ធឿន សុផៃ ហៅផ្លយ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ជុំ អឹម អាយុ ៥៦ឆ្នាំ ត្រូវជាឪពុកចុងជនរងគ្រោះ មានទីលំនៅផ្ទះជាមួយគ្នា បានធ្វើសកម្មភាពយកកាំបិតសចុងស្រួចមានប្រវែង ៣៤០សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះចំនួន ០១កាំបិត ចំចូលក្នុងពោះបណ្តាលឲ្យរងរបួស (ធ្ងន់)។
ក្រោយទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព នៃអធិការដ្ឋានស្រុកសំពៅលូន ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពបានយកយកកាំបិតចាក់លើជនរងគ្រោះពិតប្រាកដមែន។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីនេះគឺដោយសារជនរងគ្រោះរករឿងឈ្លោះប្រកែកគ្នាជាមួយម្តាយបង្កើតរបស់គេឈ្មោះ ចាប មន ហៅ យាយម៉ៅ ភេទស្រី អាយុ ៦២ឆ្នាំ ហើយជនសង្ស័យឈ្មោះ ជុំ អឹម ក៏ឃាត់ប្រដៅជនរងគ្រោះឈ្មោះ ធឿន សុផៃ ហៅ ផ្លយ ខឹងក៏រកវាយជនសង្ស័យហើយជនសង្ស័យក៏បានធ្វើសកម្មភាពយកកាំបិតក្បែរខ្លួនចាក់មុនតែម្តង។
ករណីនេះ ជនសង្ស័យខាងលើត្រូវកម្លាំងនគរបាលស្រុកកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់