ព័ត៌មានជាតិ

អាសូរណាស់!ស្ត្រីម្នាក់ជិះម៉ូតូចេញទៅធ្វើការត្រូវរថយន្តដឹកទឹកបរិសុទ្ធបុកបណ្តាលអោយស្លាប់បន្សល់ទុកកូន៤នាក់…

ភ្នំពេញ:មានករណីស្ត្រីជាផ្នែកចាក់សាំងក្រុមហ៊ុនមួយបានស្លាប់ ពេលជិះម៉ូតូម៉ាក SMASH-Vពីបន្ទប់ជួលច្បារអំពៅទៅកន្លែងធ្វើការម្តុំផ្លូវ៣១០ ត្រូវបានរថយន្តកូរ៉េរបស់ក្រុមហ៊ុនទឹកសុទ្ធ ពាក់ស្លាកលេខភ្នំពេញ 3F-3492 រេចង្កូតបុកកិនម៉ូតូអូសចូលក្រោមរថយន្តបុកទម្លុះរបងការដ្ឋាន ធ្លាក់ចូលក្នុងពុម្ភសរសរគ្រឹះការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន​ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២៣ ចំណែកតៃកុងរថយន្តបានគេចខ្លួនបាត់ស្រមោលសពស្ត្រីរងគ្រោះឈ្មោះ ស្រី ម៉ាច អាយុ៤៧ឆ្នាំ មានកូន៤នាក់ ស្រុកកំណេីត ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ ជាបុគ្គលិកផ្នែកចាក់សាំង​ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី នៅស្រុកកៀនស្វាយ រថយន្តនិងម៉ូតូ សមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ជេីងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះទៅវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕

មតិយោបល់