ព័ត៌មានជាតិ

អាសូរណាស់!ករណីក្មេងប្រុសអាយុ១៧ឆ្នាំជាសិស្សសាលាវិទ្យាល័យជម្ពូវ័ន ថ្នាក់ទី៩ ត្រូវរថយន្តបុកបណ្តាលអោយស្លាប់…

ភ្ភ្នំពេញ:មានករណីសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណ:បើកម៉ូតូតាមផ្លូវត្រូវបានរថយន្តបើកបុកកិន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២​ថ្ងៃត្រង់ ទី១៣​ ខែកក្កដា​ ឆ្នាំ២០២៣ តាមផ្លូវបណ្តោយបេតុងមុខសាលាជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ

ជនរងគ្រោះ ឈ្មោះ​ មុំ​ ម៉ាជូលី​ ភេទប្រុសអាយុ១៧ឆ្នាំ​ ជាសិស្សថ្នាក់ទី៩ ​វិទ្យាល័យជម្ពូវ័នប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេបានឃើញក្មេងសិស្សសាលារងគ្រោះបើកម៉ូតូម៉ាកហុងដាស្កូបពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ1CM4237 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុមហ៊ុន ធ្វើដំណើរមកពីក្រោយបុករួចកិនបណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រថយន្តបង្កបានព្យាយាមបើកគេចខ្លួនរហូតមកដល់មុខសាលាសង្កាត់ចោមចៅទី៣​ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
បន្ទាប់មកសមត្ថកិច្ចបានទំនាក់ទំនទៅសាច់ញាតិជនរងគ្រោះមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ។ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានប្រគល់ទៅសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់