ព័ត៌មានជាតិ

ករណីមានជម្លោះទាស់ពាក្យសម្តីជាមួយជនរងគ្រោះស្រាប់តែជនសង្ស័យជិះម៉ូតូទៅយកកាំក្លើងមកគំរាមត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:យោងតាមផេកប៉ុស្ត៍នគរបាលរដ្ឋបាលក្បាលកោះបានឲ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកវរសេនីយ៏ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលក្បាលកោះបានឃាត់ខ្លួនជនសង្សយ័០១នាក់ ពីបទគំរាមកំហែង(ប្រេីកាំភ្លេីងហ្គាស)​ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅមុខផ្ទះគ្មានលេខ​ ផ្លូវលំ​ ភូមិព្រែកធំ​ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ថ្ងៃទី ១០-០៧-២០២៣ ម៉ោង២០:០០នាទី។
#ហេតុការណ៍ ៖ នៅថ្ងៃទីមិនចាំ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះអោក សុធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មាន ជម្លោះទាស់ពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះផុន ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង២០ និង០០នាទី ជនរងគ្រោះកំពុងនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ ស្រាប់តែជនសង្ស័យជិះម៉ូតូ០១គ្រឿងម៉ាកអិចស្សីទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ មកឈប់មុខផ្ទះរបស់ជនរងគ្រោះ រួចជនសង្ស័យបានយកអាវុធខ្លី០១ដើមម៉ាក Glock-១៧ លេខ០៧៦(ប្រើហ្គាស) ពណ៌ខ្មៅ គ្មានគ្រាប់មកអាម៉េចំនួន០២ ដង គំរាមជនរងគ្រោះ ភ្លាមៗនោះ មានអ្នកជិតខាងបានទាញដណ្តើមយកអាវុធខ្លីពីជនសង្ស័យ ហើយជនសង្ស័យក៏ឡើង ម៉ូតូជិះរត់គេចខ្លួន។ ក្រោយកើតហេតុជនរងគ្រោះយកអាវុធខ្លីម៉ាកខាងលើ និងបង់ចំនួន០១គ្មានគ្រាប់ យកមកប្រគល់ជូន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។ មកដល់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៨ និង០០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាននៅ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួចបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌ ច្បារអំពៅ ដើម្បីធ្វើការសាកសួរ។ ចំពោះអាវុធខ្លីម៉ាកខាងលើគឺឈ្មោះវ៉ាន់ រ៉ាឌី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ ជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានយកមកផ្ញើរឲ្យជនសង្ស័យជាអ្នកទុក​ ។
+លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។

មតិយោបល់