ឧត្តរមានជ័យ:លួចដ៏សកម្មម្នាក់ត្រូវបានបង្ក្រាប
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤-០០នាទី ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាបចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យម្នាក់ ឈ្មោះ ញេន ហាន់ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលបានធ្វើសកម្មភាពលួចជាញឹកញាប់ទ្រព្យសម្បត្តិរបស់អាជីវករលក់ដូរក្នុងផ្សារអន្លង់វែង និងជុំវិញផ្សារអន្លង់វែង ព្រមទាំងចូលលួចទ្រព្យសម្បត្តិ៍ លួចកាត់ខ្សែភ្លើងតាមផ្ទះរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តស្រុកអន្លង់វែង កន្លងមក ។
បច្ចុប្បន្នជនសង្ស័យខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ។
មតិយោបល់