ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងយានយន្តមិនស្គាល់អត្តសញ្ញាណបណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ នៅស្រុកអង្គរជុំ…

សៀមរាប: នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និង យានយន្តមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ ត្រង់ចំណុចមុខខារ៉ាអូខេប្រាំដំឡឹង ស្ថិតនៅភូមិប្រាំដំឡឹង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ស្លាកលេខ សៀមរាប 1AG-9734 បើកបរដោយឈ្មោះ អោម មុត ភេទប្រុស (ស្លាប់) អាយុ ២១ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយនិងយានយន្តមិនស្គាល់អត្តសញ្ញាណ ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គរជុំ ធ្វើការស្រាវជ្រាវ ស្វែងរកជនបង្ក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

មតិយោបល់