ព័ត៌មានជាតិ

ករណីខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះពលរដ្ឋ ២ខ្នង រងការខូចខាត នៅខេត្តព្រៃវែង

ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែឧសភា​ ឆ្នាំ២០២០ មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលអោយប៉ះដល់ផ្ទះប្រជាពលរដ្ឋចំនួន ២គ្រួសារ៖
១. ឈ្មោះ ស៊ុន និត ភេទប្រុស អាយុ ៥៤ឆ្នាំ ប្រពន្ធឈ្មោះ ប៊ូ ម៉ុច នៅភូមិពោធិ៍ខ្ពស់ ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង​ ​ប៉ះនឹងខ្យល់កន្ត្រាក់ធ្វើអោយរលំផ្ទះ ១ខ្នង ទំហំ ៤ម៉ែត្រ​×៥ម៉ែត្រ​ ធ្វើអំពីឫស្សីប្រក់ស្លឹក ជញ្ជាំងកៅស៊ូ គិតជាទឹកប្រាក់ ៨៥០.០០០រៀល មិនមានគ្រោះថ្នាក់ដល់មនុស្សទេ (ម្ចាស់ផ្ទះចំណាកស្រុក មិននៅផ្ទះ)។
២. ឈ្មោះ ហើល សុខា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិ ព្រីង ឃុំក្រាំងត្រយ៉ង ស្រុកពាមជរ ប៉ះនឹងខ្យល់កន្ត្រាក់ ធ្វេីឱ្យផ្ទះ ១ខ្នង ត្រេតធ្លាក់ចេញពីជើងតាំង (ផ្ទះសង់ផ្ទាល់ដី) ផ្ទះទំហំ ៦ម៉ែត្រ​×៨ម៉ែត្រ​ ពុំមានខូចខាតធ្ងន់ធ្ងរ និងមិនមានប៉ះពាល់ដល់មនុស្សឡើយ៕

មតិយោបល់