កំពង់ចាមៈ លោកវរសេនីយ៍ត្រី ដួង ញ៉ា អធិការរងស្រុកបាធាយ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីបុរសជាអតីតមន្ត្រីយោធាម្នាក់ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកគ្រាប់បែកមកបោកសម្លាប់ខ្លួន ស្លាប់យ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិរូង ឃំុទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ថូយ យង់ ភេទប្រុស អាយុ៦២ឆ្នាំ ជាអតីតមន្ត្រីយោធា ហើយមានជំងឺតេតាណុះប្រចាំកាយ បានយកគ្រាប់បែកដៃប្រភេទផ្លែទឹកដោះ បោកសម្លាប់ខ្លួនឯងនៅនឹងផ្ទះរបស់ខ្លួន ខណៈដែលប្រពន្ធកូនមិននៅផ្ទះ បណ្តាលឲ្យផ្ទុះខ្ទេចខ្លួនស្លាប់យ៉ាងរន្ធត់បំផុត៕
មតិយោបល់