ព័ត៌មានជាតិ

ករណីបុរសម្នាក់ស្រវឹងស្រាជាប្តីវាយប្រពន្ធបណ្តាលឱ្យស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:នៅថ្ងៃអង្គារ១កើតខែទុតិយាសាឍឆ្នាំថោះបញ្ចស័កត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោងប្រមាណ០១ និង៣០នាទី នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង មានករ ណី អំពើហិ-ង្សាក្នុងគ្រួសារ (ប-ទ-ឃា -ត-ក-ម្ម ) មួយកើតឡើងបង្ក ដោយជនសង្ស័យឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបា​ត់ដំ​បង បានធ្វើសកម្មភាពយកដំ-ប-ងឬ-ស្សី-វ-ា-យ លើជនរងគ្រោះឈ្មោះឆូយ វន ភេទស្រី ជាប្រពន្ធ អាយុ៤៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន៣០ដំ-បង បណ្ដាលឱ្យរបួសពេញ-ដ-ងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាង បណ្ដាលឱ្យស្ល-ា-ប់ភា្លមៗនៅកន្លែងកេីតហេតុតែម្ដង ។

នៅពេលកេីតហេតុភ្លាមអនុវត្តតាមបបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់​ដំបង​ លោកវរសេ​នីយ៍ឯក​ សន​ និល​ អធិការន​គរបាលស្រុករតនមណ្ឌល​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចុះទៅធ្វេីការឃាត់ខ្លួន​ ជនសង័្ស យជាប្តីនេះយកមកកាន់អ ធិ ការដ្ឋាននគរបាលស្រុកដេីម្បីសាក​ សួរស្រាវជ្រាវ។

ចំពោះមូលហេតុដែលនាំឱ្យកេីតករ​ណីនេះគឺទាំងពីរនាក់ប្តីប្រពន្ធនេះ​ បុរ សជាប្តីបានរៀបរាប់ថា​ គេទាំង ពីរនាក់នេះរស់នៅលេីចំណីដីរបស់អ្នកដទៃមិនមានមុខរបរឱ្យប្រាកដទេ​ ដេីរស៊ីឈ្នួល​ធ្វេីចម្ការឱ្យគេ​ ហេីយផឹកស្រា​ ទាំងពីរនាក់រាល់ថ្ងៃនិងតែងបង្កជ-ម្លោះ​ ជា មួយគ្នាគ្រប់ពេលស្រវឹងស្រាម្តងៗ។

នៅមុនពេលកេីតហេតុនេះគឺគេនិងប្រពន្ធផឹកស្រាអស់ពីរលីត្រហេីយបង្កជម្លោះជាមួយគ្នា​ រហូតប្តីយកដំ-ប-ង-ឫស្សី វ-ាយលើប្រពន្ធរហូត​បាត់បង់ជី-វិ-តតែម្តង។

នៅពេលនេះនគរបាលស្រុករៀបចំក​សាងសំ ណុំរឿងបញ្ជូនជនសង័្សយ​មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់​ រីឯស-ពបានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

មតិយោបល់