ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីផ្លោះរបងចូលក្នុងបរិវេណធ្វើសកម្មភាពលួចម្ចាស់ផ្ទះទាន់ស្រែកចោរៗ…

ភ្នំពេញ:ដោយបានការអនុញ្ញាតិពីលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្សយ័ម្នាក់
*ស្តីពីករណី លួច (ដែកញ៉ូមស៊ុមបង្អួចផ្ទះ) នៅចំណុចផ្ទះគ្មានលេខ ផ្លូវ លំ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៧-០៧-២០២៣ ម៉ោង១៤និង៣០នាទី។
+ជនរងគ្រោះឈ្មោះ ហោ រ៉ាមី ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
+ជនសង្ស័យឈ្មោះ ផន រដ្ឋា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
***ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះចាក់សោទ្វាររបងផ្ទះកើតហេតុទុកចោល រួចទៅរស់នៅផ្ទះ ផ្សេង ពេលនោះជនសង្ស័យបានផ្លោះរបងចូលក្នុងបរិវេណផ្ទះជនរងគ្រោះ រួចយកកាំបិតកែច្នៃគាស់លួចដែក ញ៉ូមស៊ុមបង្អួចផ្ទះបាន ២ដើម ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗឃាត់ខ្លួនជនសង្ស័យ ដកហូតវត្ថុតាង កាំបិតកែច្នៃ១ និងដែកញ៉ូមស៊ុមបង្អួច ២ដើម មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ សាកសួរ។
+កន្លងមកជនរងគ្រោះធ្លាប់បាត់ទ្រព្យសម្បត្តិអស់ជាច្រើនមកហើយ។
+លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។

មតិយោបល់