ពោធិ៍សាត់:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ័សាត់បានអោយដឹងថា នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានចុះបង្ក្រាបករណីហិង្សាក្នុងគ្រួសារ ០១ករណី នៅចំណុចភូមិស្រករ ឃុំបឹងខ្នារ។
-ដោយប្តីឈ្មោះ អ គង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ បានបោចសក់ហេីយយកកូនកាំបិតគំរាមអាករប្រពន្ធឈ្មោះ លង លម ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិជាមួយគ្នា។
មូលហេតុៈខឹងប្រពន្ធថាអោយរឿងឃេីញជិះម៉ូតូដឹកស្រី។
បច្ចុប្បន្ន:បាននាំជនបង្ក និងវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី៕
ព័ត៌មានជាតិ
មតិយោបល់