ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយរងរបួសប្រពន្ធកូន៣នាក់ តាមបណ្តោយផ្លូវជាតិលេខ៥…

កំពង់ឆ្នាំង:នៅថ្ងៃច័ន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៧និង៥នាទី លើផ្លូវជាតិ លេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៦.៧៧ ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។មានរថយន្ត មួយគ្រឿង ម៉ាកTOYOTA (ស្វិត) ពណ៌ស ពាក់ផ្លាកលេខ គ97.12 ភព2 បើកបរ ដោយឈ្មោះ ស៊ូ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃយាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកបរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ក៏បានទៅពារម៉ូតូមួយគ្រឿងម៉ាកHONDA 125 ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 1JO.6285 ( ក្នុងដំណើរស្របទិសគ្នា ) បើកបរ ដោយឈ្មោះ លន់ ហេងឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ៣នាក់ ទៀត ១/ ឈ្មោះ ណូន ស្រីតូច ភេទស្រីអាយុ៣៩ឆ្នាំ (ប្រពន្ធ) ២ / ឈ្មោះ សៀងអេង ភេទស្រី អាយុ៧ឆ្នាំ ( កូន ) ៣ / ឈ្មោះសៀង អ៊ី ភេទស្រី អាយុ ២ឆ្នាំ( កូន ) បណ្ដាលឲ្យរងរបួសប្រពន្ធនិងកូនទាំងបីនាក់។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យវាស់វែង និងបញ្ជូនអ្នករងរបួសទៅ សង្គ្រោះនៅមន្ទីរពេទ្យ អ្នកបើកបររថយន្ត ត្រូវបាននាំខ្លួន ទៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក ដើម្បីធ្វើកាសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី វត្ថុតាងបានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ៕

មតិយោបល់