ឧត្តរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ៤កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុង ត្រូលខេត្តឧត្ដរមានជ័យ បានចូលរួម សហការជាមួយ រថយន្ដមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដែលមានការចូលរួមពីមន្ទីរពាណិជ្ជកម្ម និងអជ្ញាធរដែនដី បានចុះត្រួតពិនិត្យ ទំនិញនៅផ្សារសំរោង ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ យើងបានយកគំរូ ទំនិញរួមមាន បន្លែ ផ្លែឈើ ជ្រក់ស្ពៃ សសៃគុយទាវ ប្រហិត ត្រីងៀត សាច់ ក្រក និងគ្រឿងសមុត្រ ទាំងអស់សរុប ៣៣មុខ ទំនិញ។
ជាលទ្ធផលឃើញថា ដើមខាត់ណា នៅមានសំណល់ថ្នាំ សំលាប់សត្វល្អិត និង មឹក មានសារធាតុហ្វ័រម៉ាលីន ដែល ប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ក្រៅពីនេះទំនិញ ៣១មុខទៀត ពិនិត្យទៅឃើញថាពុំមានផល ប៉ះពាល់អ្វីទេ៕
មតិយោបល់