កំពង់ធំៈថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៩៦-៩៧ ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាង ម៉ូតូបុករ៉ឺម៉កពីក្រោយក្នុងដំណើរស្របទិសគ្នាពីត្បូងទៅជើងបណ្តាលឲ្យបុរស២នាក់ស្លាប់និងបួស ធ្ងន់។
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខឧ.មានជ័យ1C.5074 អ្នកបើកឈ្មោះ សុខ ខាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបរកម្មករ នៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើង ព្រៃ ខេត្តកំពង់ចាមពាក់មួកសុវត្ថិភាពស្លាប់នឹងកន្លែងកើតហេតុ។ អ្នករួមដំណើរឈ្មោះ ស៊ីន គង់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ នៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ របួសធ្ងន់ពាក់មួកសុវត្ថិភាព ។
ម៉ូតូ សណ្តោង រ៉ឺម៉ក និងអ្នក បើកបរ មិនស្គាល់អត្តសញ្ញាណ បើកបរ គេចខ្លួន ពីកន្លែងកើតហេតុបាត់ ។
វត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោករីឯសព ប្រគល់ ជូន ក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់