ព័ត៌មានជាតិ

អាសូរណាស់!ករណីក្មេងប្រុសអាយុ៦ឆ្នាំលង់ទឹកស្រះបណ្តាលអោយស្លាប់…

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថាក្មេងប្រុសម្នាក់ដើរបាត់ពីផ្ទះ ក្រោយដើររកប្រទះឃើញស្លាប់ក្នុងទឹកស្រះខាងត្បូងផ្ទះចម្ងាយ២០ម៉ែត្រ បង្កការភ្ញាក់ផ្អើល ។​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃច័ន្ទ ៧ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិវាំង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ៖ ក្មេងរងគ្រោះឈ្មោះ ណុប សុហាន អាយុ៦ឆ្នាំ ភេទប្រុស ឪពុក.ម្តាយចំណាក់ស្រុកទៅប្រទេសថៃ រស់នៅជាមួយយាយ តា នៅភូមិវាំង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ​។
នគរបាលបានបញ្ជាក់ថា ៖ តាមការបំភ្លឺរបស់ឈ្មោះ នៅ ពៅ អាយុ៥៧ឆ្នាំ ត្រូវជាជីដូន បានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់បានដើរទៅលេងផ្ទះអ្នកជិតខាង ហើយត្រឡប់មកពីផ្ទះវិញពុំឃើញចៅប្រុស ក៏ដើរទៅរកឯស្រះ ឃើញបួកអណ្តែកក្នុងស្រះនិងស្បែកជើងនៅមាត់ស្រះ ដោយមានការសង្ស័យក៏បានហៅតា ហុង ភិន ត្រូវជាប្តីគាត់ឲ្យចុះរាវរកនៅក្នុងស្រះក៏ប្រទះឃើញចៅរបស់គាត់លង់ទឹក រួចស្រង់យកទៅមណ្ឌលសុភាពកូបនៅជិតនោះ ពេលយកទៅពេទ្យលោកគ្រូពេទ្យ ប្រាប់ថាចៅរបស់គាត់បានស្លាប់បាត់ទៅហើយ។
នគរបាលបានបញ្ជាក់ទៀតថា ៖ ឆ្លងតាមការត្រួតពិនិត្យសពដែលមានសមាសភាព កម្លាំងនគរបាលជំនាញ កម្លាំងនគរបាលប៉ុស្តិ៍ លោកគ្រូពេទ្យ ក្រុមប្រឹក្សាឃុំ មេភូមិ ព្រមទាំងយាយ.តា របស់សពបានសន្និដ្ឋានថា កុមារាឈ្មោះ ណុប សុហាន ពិតជាលង់ទឹកស្លាប់ ពិតប្រាកដមែន មិនពាក់ព័ន្ធរឿងឃាតកម្មទេ ។ ក្រោយពីពិនិត្យរួចសពបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះ អាល័យជាទីបំផុត ៕

មតិយោបល់