ព័ត៌មានជាតិ

មុខសញ្ញាលួចយ៉ាងសកម្មឆ្លងខេត្ត បានអស់ល័ក្ខជាប់ខ្នោះរបស់កម្លាំងនគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ…

ឧត្តរមានជ័យ:ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចាត់លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញផែន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកូនក្រៀល ចុះធ្វើការពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវក្នុងករណី លួច (ម៉ូតូ និងទូរស័ព្ទដៃ) ដែលបានកើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី នៅចំណុចក្នុងបរិវេណស្តង់ទិញ-លក់ដំឡូង ស្ថិតនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោយពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ យើងកំណត់បានអត្តសញ្ញាណជនប្រព្រឹត្តិបទល្មើស និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រុស លី ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិគោកចាន់រ៉ី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ជាមុខសញ្ញាសកម្មលួចឆ្លងខេត្ត) រួមទាំងវត្ថុតាង ដែលបានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១៤ គ្មានផ្លាលេខ មានលេខតួ និងលេខម៉ាស៊ីន: ៩១៩០៥៥ របសជនរងគ្រោះឈ្មោះ លឿយ នេត ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងទូរស័ព្ទដៃ ០២គ្រឿង ម៉ាកសាំស៊ុង ពណ៌ខ្មៅ ០១គ្រឿង របស់ឈ្មោះ សល់ សៀល ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងម៉ាកអាយហ្វូន ៧ផ្លាស់ ពណ៌ខ្មៅ ០១គ្រឿង របស់ឈ្មោះ ដែន ចន្តា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

-ក្នុងពេលសួរនាំជនសង្ស័យខាងលើបានឆ្លើយសារភាពប្រាប់សមត្ថកិចថា÷ កន្លងមករូបខ្លួន និងប្រពន្ធធ្លាប់បានធ្វើសកម្មភាពលួចទូរសព្ទដៃ លួចកង់ និងលួចម៉ូតូនៅខេត្តសៀមរាបបានចំនួន ០៤លើក និងធ្វើសកម្មភាពលួចទូរស័ព្ទ និងម៉ូតូ ក្នុងខេត្តឧត្តរមានជ័យ ចំនួន ០២លើក ករណីចុងក្រោយលួចម៉ូតូ និងទូរស័ព្ទ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសំរោង ឃាត់ខ្លួនរួមទាំងវត្ថុតាង។

-បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកវត្ថុតាងមានម៉ូតូ និងទូរស័ព្ទដៃ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនម្ចាស់ដើមវិញ ។

មតិយោបល់