ព័ត៌មានជាតិ

ក្រុមទាក់សត្វឆ្កែដេីរហេីរអាណាថាពេលយប់ក្រៅ​របងផ្ទះ​ តាមផ្លូវក្នុងភូមិ អស់លក្ខត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ…

កំពង់ស្ពឺ​:វេលាម៉ោង ០៣និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០​២​៣​ នៅចំណុច​ភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័​យ ខេត្តកំពង់ស្ពឺ មានករណីក្រុមចោរ​ ទាក់ឆ្កែ តាមភូមិនិងតាមផ្លូវសាធារណៈ​ពេលយប់​ ។

តាមការរាយការណ៍​ពីលោកវរសេនីយ៍ឯក​ ខឹម​ សា​ម៉ុន​ អធិការ​នគរបាលស្រុក​សាមគ្គឺ​មុនីជ័យ​ ថាក្រុម​ ជនសង្ស័យ​មានបក្ខពួក​ច្រើន​នាក់​ មានមធ្យោបាយ​ម៉ូតូ​ច្រើន​គ្រឿង​ និងមានសម្ភារៈខ្សែហ្វាំងកង់និងកា​តេសម្រាប់ច្រក​ឆ្កែ​ នៅពេលប្រតិបត្ដិការជោគជ័យ​

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានពេលនេះ​មាន០២នាក់​៖
១-ឈ្មោះ អឿន ហា ភេទប្រុស អាយុ ១៩ឆ្នាំ មានទី​លំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ២-ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ ២​១ឆ្នាំ មានទីលំនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដកហូតសម្ភារៈវត្ថុតាងម៉ូតូ១គ្រឿង ម៉ាក(ស្មាក់រ៉េវូ)ពណ៍ខ្មៅពាក់ផ្លាក​លេខ ភ្នំពេញ 1BR- 6213 ដងអន្ទាក់សម្រាប់ទាក់ឆ្កែចំនួន២ ដែកថ្នាំងអំពៅ១កំណាត់ ការ៉ុងចំនួន១ ឆ្កែចំនួន៣ក្បាល និងទូរស័ព្ទអិនចុចពិល១គ្រឿង។

-តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបា​នសារភាពថាពួកគេមានមុខរបរដេីរទាក់សត្វឆ្កែអាណាថានៅក្រៅរបងនិងដេកដេីរតាមផ្លូវៅពេលយ​ប់ក្រោយទាក់បានគឺយកទៅលក់នៅទីផ្សាសាច់ពិ​សេសដែលមានម៉ូយរង់ចាំទិញយ៉ាងអន្ទះសារ​ ពិត​មែនហើយ​បច្ចុប្បន្ន​ទីផ្សារ​លក់-ទិញសាច់ឆ្កែកំពុងតែមានហាងឆេងនិងតម្លៃខ្ពស់​ ។ លេីសពីនោះ​ក្រុម​ខ្លួនមានគ្នា ៥នាក់​ ម៉ូតូ​០៣គ្រឿង​ ធ្វើសកម្មភា​ពទាក់​ខាងមុខអ្នកខាងក្រោយមកទាក់បន្ដពេលសត្វឆ្កែរត់​ដេញខាំអ្នកខាងមុខ។

មុខសញ្ញា​សេសសល់​ឈ្មោះ xx សំបូរ ប្រុស ២០ឆ្នាំ ឈ្មោះ xxលី ប្រុស ២១ឆ្នាំ ឈ្មោះ xxវណ្ណា ប្រុស ៣៣ឆ្នាំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌ​ដង្កោ ភ្នំពេញ បានជិះម៉ូតូគេចខ្លួនរួច (ម៉ូតូម៉ា​ក ស្មាក់វី១គ្រឿ​ង និង ម៉ូតូម៉ាកBeet ១គ្រឿ​ង) ។

-បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសត្វឆ្កែត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានគរបាលស្រុកសាមគ្គីមុនីជ័យ​ ចំណាត់ការ​នីតិវិធី​បន្ដ​។

មតិយោបល់