ព័ត៌មានជាតិ

ប្រទះឃើញ​សាកសព​មាន​អាយុកាល​ប្រហែល ៥០០ ឆ្នាំ ដែល​ត្រូវបាន​គេ​យក​ទៅ​បូជា​ព្រះ (Video Inside )

​រំឭក​ឲ្យដឹងថា យោង​តាម​សារព័ត៌មាន Mail Online ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ២៦ ខែ កក្កដា ឆ្នាំ ២០១២ បានឲ្យដឹងថា សាកសព​ក្មេងស្រី​ម្នាក់​ដែល​មាន​អាយុកាល​ប្រហែល​ជាង ៥០០​ឆ្នាំ ដែល​ត្រូវបាន​គេ​សម្លាប់​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់់​ព្រះ Inca នៅក្នុង​ចន្លោះ​ឆ្នាំ 1450 និង 1480 នៅពេលដែល​នាង ទើបតែ​មាន​អាយុ​ប្រហែល 11 ទៅ 15 ឆ្នាំ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក​រកឃើញ​។​

​ប្រភព​ខាងលើ​បានឲ្យដឹងថា សាកសព​នោះ​ត្រូវបាន​គេ​រក្សាទុក​ដ៏​ល្អ​ដែល​គេ​មិន​ធ្លាប់​បានឃើញ ដោយ​មិន​ខូច​សរីរាង្គ​ខាងក្នុង និង​នៅតែ​មាន​ឈាម​នៅ​ក្នុង​បេះដូង និង​សួត​រហូតមកដល់​បច្ចុប្បន្ន ហើយ​មាន​លក្ខណៈ​ពិសេស ដោយ​ស្បែក និង​ផ្ទៃមុខ ដូចជា​នៅ​សភាព​ធម្មតា មិន​ដូចជា​ប្រភេទ​សាកសព ម៉ាំ​មី ដទៃ​ទៀត​ដែល​ត្រូវបាន​គេ​វះ​យក​គ្រឿង​ក្នុង​ចេញ និង​រុំ​ដោយ​ក្រណាត់​នោះទេ​។​បច្ចុប្បន្ន​សាកសព​នេះ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​រក្សាទុក​នៅ​ក្នុង​ទូកញ្ចក់​មួយ​ដែល​មាន​សីតុណ្ហភាព​ក្រោម សូន្យ​អង្សា​ជាប្រចាំ​៕​
2013-07-24_221751
ទស្សនា វីដេអូឃ្លិបដូចខាងក្រោមនេះ ៖

ខាងក្រោមនេះ ជាវីដេអូទាំងស្រុង ក្នុងការស្វែងរក ៖

មតិយោបល់