ព្រះសីហនុ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបានអោយដឹងថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង បានលិចលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំនុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែតលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ទឹកលិចហូរកាត់បណ្តោយផ្លូវ ប្រវែង ៦០០ម៉ែត្រ ចំពោះចរាចរណ៍គឺត្រូវបានបិទទាំងស្រុង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានបំពេញការងារយ៉ាងសកម្ម យកចិត្តទុក្ខដាក់ ចុះជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីតំបន់ទឹកជន់លិច មកតំបន់ទីទួលមានសុវត្ថិភាព និងប្រចាំការនៅតំបន់ទឹកជន់លិច ដើម្បីត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋអោយទាន់ពេលវេលា ៕
ព័ត៌មានជាតិ
មតិយោបល់