ព័ត៌មានជាតិ

ករណីរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយកិនអ្នកជិះម៉ូតូម្នាក់បណ្តាលអោយស្លាប់…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាបុរស០១នាក់ ធ្វើដំណើរដោយម៉ូតូ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បុកពីក្រោយ នឹងកិនអ្នកបើកបរម៉ូតូ បណ្តាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីនេះកើតឡើង នៅលើផ្លូវក្រាលកៅស៊ូមាត់ស្ទឹង ផ្លូវលេខ១៥៤ ស្ថិតនៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានបញ្ជាក់ឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា មុនពេល មានម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1A7686 បើកបរដោយឈ្មោះ ទឹម សុខរ៉ាន់ហៅវិត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិស្ថានីយ ឃុំកណ្តៀងស្រុកកណ្តៀង ខេត្តពោធិ៍សាត់បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយ និងកិនអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
លោកអធិការបានបន្តថាបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ៕

មតិយោបល់