កំពង់ស្ពឺ:កាលពីថ្ងៃទី ០៤.០៨.២០២៣ វេលាម៉ោង២៣និង៤៥នាទី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីប្លន់ម៉ូតូ ប្រើអាវុធ (វែកឆាដែក)។ជនរងគ្រោះឈ្មោះ ម៉ុក សុរិន នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។ បានជិះម៉ូតូចេញពីខួបកំណើតមិត្តភក្តិ នៅម្តុំវត្តស្រះឃ្លាំងឆ្ពោះមកផ្ទះ លុះមកដល់ផ្លូវជាតិលេខ៤ មានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមកគៀហើយធាក់ឲ្យដួលរងរបួសដៃស្តាំ-ជង្គង់រួចយកម៉ូតូជិះគេចខ្លួនបាត់ (ម៉ូតូHONDA C125 ស៊េរី2020 ឡើង2022ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1Q.2048 លេខតួ.ម៉ាស៊ីន5716642)។
ដោយបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្រុកសំរោងទងធ្វេីការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ឈ្មោះ ឃឿន សុឃន់ ប្រុស១៧ឆ្នាំ ភូមិរលួស ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រស់នៅផ្ទះជួលម្ដុំបុរីសឡា សង្កាត់ស្ទឹងមានជ័យ និងឈ្មោះ ហូ សុខហេងរតនៈ ហៅទី ប្រុស១៦ឆ្នាំ ភូមិឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម នៅផ្ទះជួលរួមគ្នា។ ដកហូតម៉ូតូScoopy.iស៊េរី២០១៧ពណ៌ស ស្លាកលេខព្រៃវែង1M.2719 ម៉ូតូធ្វើសកម្មភាព ,វែកឆាដែកចំនួន ១។
យោងតាមការបញ្ជាក់ពីលោកឧ.ត្រី សម សាក់ ស្នងការរង ផែនការងារព្រហ្មទណ្ឌ នៅថ្ងៃទី០៥.០៨.២០២៣ កំលាំងបានសហការជាមួយនគរបាលខណ្ឌសែនសុខ បន្តឃាត់បក្ខពួកសរុប៤នាក់ ឈ្មោះ ហៀង ហុង ប្រុស១៧ឆ្នាំ សង្កាត់.ខណ្ឌមានជ័យ, ឈ្មោះ ចិន វាសនាប្រុស១៧ឆ្នាំ ខណ្ឌសែនសុខ,ឈ្មោះ ណុច បញ្ញា ហៅនីន ប្រុស១៧ឆ្នាំ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌសែនសុខ,ឈ្មោះកែវ ប៊ុនថាត់ ប្រុស១៧ឆ្នាំ ភូមិបឹងធំ ឃុំបែកចាន។ វត្ថុតាងដកហូត: ទូរស័ព្ទម៉ាកVivo,ម៉ូតូ០៣គ្រឿង(C125ស៊េរី២០២២ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1V.1986(ម៉ូតូជនរងគ្រោះ),C125ស៊េរី២០១៩ពណ៌ខ្មៅស្លាកលេខកំពង់ស្ពឺ1M.3024(ម៉ូតូជនរងគ្រោះ),C125ស៊េរី២០០៧ពណ៌ខ្មៅស្លាកលេខភ្នំពេញ1X.2622។ ជនសង្ស័យបានសារភាពថាបក្ខពួកខ្លួនបានធ្វើសកម្មភាពប្លន់(កំពង់ស្ពឺ៤លើក ខណ្ឌដង្កោ១លើក,រង្វង់មូលគួរស្រូវ១លើក)។ នគរបាលឈានទៅបន្ដឃាត់ខ្លួនឈ្មោះ បែត សៀវម៉ី ស្រី១៧ឆ្នាំភូមិធម្មវិន័យ ឃុំស្នោ ស្រុកសំរោង ខេត្តតាកែវ ,ឈ្មោះ ម៉ុន ឡេងអាន ហៅឡេង ស្រី១៧ឆ្នាំ ,ឈ្មោះជិន សំណាង ប្រុស១៨ឆ្នាំ,ឈ្មោះ ថាច់ វិន ប្រុស១៣ឆ្នាំ(ជាប់ពាក់ព័ន្ធក្នុងបទល្មេីសសមគំនិត)។ ជំនាញបានបន្ដឈានទៅឃាត់ខ្លួនបានបក្ខពួកបន្ថែម៦នាក់ផ្សេងទៀតដែលជួលផ្ទះនៅភូមិអូរបែកក្អម ឈ្មោះឆែម ចេត ប្រុស១៧ឆ្នាំមុខរបរមិនពិតប្រាកដ,ឈ្មោះធន់ ណារិទ្ធ ប្រុស១៧ឆ្នាំ មុខរបរមិនពិតប្រាកដ,ឈ្មោះជុន ណាវ៉ា ប្រុស១៧ឆ្នាំមុខរបរមិនពិតប្រាកដ,ឈ្មោះហុង ឌីណារ៉ាក់ ហៅពេជ្រ១៦ឆ្នាំ,ឈ្មោះរិទ្ធ សុវណ្ណារាជ ប្រុស១៦ឆ្នាំ,ឈ្មោះគង់ សម្បត្តិ ហៅជ្រូក ១៦ឆ្នាំ។ ដកហូតម៉ូតូC125ស៊េរី២០២៣ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1KF.5625 គ្មានកុងទ័រ គ្មានក្បាំង។
សមត្ថកិច្ចបានបន្ដសាកសួររកឃើញអំពីសកម្មភាពបន្ថែម នៃចម្លើយសារភាពក្រុមជនសង្ស័យដែលបានប្រព្រឹត្ដរួមមាន៖
-ប្លន់ម៉ូតូនៅក្រុងឩដុង្គម៉ែជ័យ ១លើក
-ប្លន់ម៉ូតូនៅស្រុកពញាឭ ១លើក
-នៅខណ្ឌព្រែកព្នៅ១លើក
-នៅទំនប់កបស្រូវ១លើក
-នៅវិមានឈ្នះៗ ១លើក និងនៅទីកន្លែងផ្សេងទៀត។
•សរុបលទ្ធផលកិច្ចប្រតិបត្តិការទាំង
២ករណី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់(ស្រី២នាក់)
ព្រមទាំងដកហូតម៉ូតូ៥គ្រឿងម៉ូតូជនរងគ្រោះ២គ្រឿង ,កាំបិតបុ័ងតោ១, វែកឆាដែក១។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដេីម្បីចំណាត់ការនីតិវិធីបន្ដ៕
មតិយោបល់