ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

លេចឮរឿង ប៉ែន ចំរ៉ុង សន្យាឈប់បែកសង្សារចាស់

ភ្នំពេញ: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីថាតារាសម្ដែងលោកប៉ែន ចំរ៉ុង សម្រេចចិត្តបោះបង់ភរិយាគឺភិន សុដាលីស ហើយងាកទៅរកអតីតសង្សារចាស់គឺអ្នកនាងផល្លា ថាច់ ជាអាណិកជននៅអាមេរិកវិញ។ ប្រភពមួយបានអះអាងថា លោកប៉ែន ចំរ៉ុង បានសន្យាថាឈប់បែកនឹងសង្សារចាស់នេះទៀតហើយ ទើបធ្វើឲ្យនារីនៅអាមេរិកសម្រេចចិត្តបោះបង់លោកហេង ស៊ីមន ជាតួជំនួស ហើយត្រលប់ទៅត្រូវរ៉ូវជាមួយបុរសពោះម៉ាយនេះវិញ។

ប្រភពដែលអាចទុកចិត្តបានអះអាងថា ក្នុងពេលទាក់ទងជាមួយលោក ប៉ែន ចំរ៉ុង អ្នកនាងផល្លា ថាច់ បានជះថវិកាមិនតិចនោះទេផ្តល់ឲ្យអតីតស្វាមីរបស់ភិន សុដាលីស រូបនេះ។ បើទោះជាលោកប៉ែន រស់ បានអះអាងថា អ្នកនាងផល្លា ថាច់ គ្រាន់តែជាមិត្ត និងមិនមានគុណស្រ័យចំពោះលោកប៉ែន ចំរ៉ុង ជាប្អូន ក៏ការទម្លាយចេញរបស់គណនីមួយក្នុងពេលគូស្នេហ៍ទាំងពីរបែកគ្នា ដែលបានប្រកាសឲ្យប៉ែន ចំរ៉ុង ត្រូវតែសងលុយរបស់អ្នកនាងផល្លា ឲ្យអស់មុននឹងរៀបការជាមួយភិន សុដាលីស នោះធ្វើឲ្យគេជឿថា ប៉ែន ចំរ៉ុង ពិតជាទទួលបានកម្លាំងជំនួសច្រើនគួរសមនាពេលកន្លងមក។ ម្យ៉ាងបើអ្នកទាំងពីរមិនធ្លាប់ស្រឡាញ់ គឺមិនអាចប្រេះស្រាំរហូតមានការប្រកាសឲ្យសងលុយឡើងផ្អើលហ្វេសប៊ុក ដោយគ្រាន់តែ ប៉ែន ចំរ៉ុង ប្រកាសស្រឡាញ់ ភិន សុដាលីសនោះឡើយ។

មានការបញ្ជាក់ជាច្រើនថា ពេល ប៉ែន ចំរ៉ុង និងសង្សារចាស់ឈ្លោះគ្នា គឺពួកគេបាន Block Facebook គ្នាចោលទាំងអស់ ប៉ុន្តែនៅសល់ Skype មួយ ទើបជាហេតុធ្វើឲ្យលោកប៉ែន ចំរ៉ុង មានឱកាសសួរនាំ និងរៀបរាប់ពី ស្ថានភាពស្នេហារបស់ខ្លួន និងភិន សុដាលីស ក្នុងពេលរង្គោះរង្គើ។ គាប់ជួនជាក្នុងពេលនោះ អ្នកនាង ផល្លា ដែលបាក់ចិត្តស្រឡាញ់លោក ហេង ស៊ីមន ជាតួជំនួស ស្រាប់តែមានរឿងអន់ចិត្តគ្នា ហើយរង្គោះរង្គើទំនាក់ទំនងផង ទើបបណ្ដាលឲ្យអតីតគូស្នេហ៍ទាំងពីរត្រលប់មកត្រូវរ៉ូវគ្នាវិញ។ ប្រភពមួយទម្លាយថា លោកប៉ែន ចំរ៉ុង បានសុំត្រូវរ៉ូវជាមួយសង្សារវិញ ដោយមានទាំងការសន្យាថាឈប់បែកចិត្តធ្វើឲ្យនាងខកចិត្ត ទើបនារីជាម្ចាស់ហាងមួយនៅអាមេរិករូបនេះ សម្រេចចិត្តបោះបង់លោក ហេង ស៊ីមន ដោយគ្មានអាល័យហើយទទួលយកប៉ែន ចំរ៉ុងវិញ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងការទម្លាយនេះ គេមិនទាន់ដឹងថានឹងមានការពិតកម្រិតណានោះទេ ដោយសារតែលោក ប៉ែន ចំរ៉ុង មិនស្វាគមន៍ការសម្ភាសន៍ និងរាក់ទាក់អ្នកសារព័ត៌មាន តាំងពីមានដំណឹងអាស្រូវស្នេហ៍ធ្លាយចេញជាហូរហែរ។ លោកត្រូវគេកត់សម្គាល់ថា ធ្លាក់ចុះប្រជាប្រិយភាពជាងមុនផងដែរ ចាប់តាំងពីបានលែងលះជាមួយ ភិន សុដាលីស ដែលសុខចិត្តឈ្លោះជាមួយគ្រួសារដើម្បីស្នេហារបស់លោក ប៉ុន្តែចុងក្រោយលោកបែរជាសុំលែងនាងទាំងនាងពរពោះ និងក្រោយពេលមានដំណឹងថាលោកត្រលប់ទៅត្រូវជាមួយសង្សារចាស់ ដែលល្បីថាផ្ជុងផ្ដើមថវិកាឲ្យលោកច្រើនគួរសមនាពេលកន្លងមកនោះ។ ប៉ុន្តែក៏ចាត់ទុកថាលោកប៉ែន ចំរ៉ុង នៅតែជាបុរសសំបូរស្នេហ៍ផងដែរ បន្ទាប់ពីដាច់ស្រេចជាមួយភរិយាភ្លាម ក៏មានដំណឹងថានារីនៅអាមេរិកទទួលយកវិញភ្លែត៕

photo_2016-08-26_22-13-56

photo_2016-08-26_22-13-51

photo_2016-08-26_22-13-48

photo_2016-08-26_22-13-44

photo_2016-08-26_22-13-38

photo_2016-08-26_22-13-31

photo_2016-08-26_22-13-27

photo_2016-08-26_22-13-23

photo_2016-08-26_22-13-05

photo_2016-08-26_22-13-01

photo_2016-08-26_22-12-56

photo_2016-08-26_22-12-52

photo_2016-08-26_22-12-48

photo_2016-08-26_22-12-43

មតិយោបល់