លោក Jose Mourinho គ្រូបង្វឹកក្រុម Manchester United បាននិយាយថាលោកលែងទិញកីឡាករបន្ថែមទៀតហើយ ដោយសមាជិកក្នុងក្រុមបច្ចុប្បន្នអាចគឺល្មមនឹងអាចជួយបិសាចក្រហមយកពានរង្វាន់បាន។
ពានរង្វាន់ទី២របស់អឺរ៉ុប UEFA Europa League បានចាប់ពូលរួចរាល់ហើយ ដោយក្រុម Manchester United ស្ថិតក្នុងពូល A ជាមួយក្រុម Fenerbahce, Feyenoord និង Zorya Luhansk ។ ទន្ទឹមគ្នានឹងការចាប់ពូលរួចរាល់នេះដែរ លោក Mourinho មិនខ្លាចក្រុមណានោះទេ ហើយលោកបានបញ្ជាក់ការទិញដូរកីឡាកររបស់ Man Utd បានបញ្ចប់ហើយ លោកមិនទិញនរណាបន្ថែមឡើយ។
បិសាចក្រហមរដូវកាលដោះដូរកីឡាករនេះ ទិញបន្ថែមតែ៤នាក់ទេ ដោយក្នុងនោះមានតែ Pual Pogba មួយគត់ដែលមានតម្លៃបំបែកកំណត់ត្រាពិភពលោកថ្លៃជាងគេ ដល់ទៅ៨៩លានផោន។ ខណៈដែលកីឡាកររកបាន៣គ្រាប់ក្នុង២ប្រកួតកន្លងមកនេះ Zlatan គឺផ្ទេរចូលដោយមិនមានតម្លៃខ្លួនឡើយ៕




មតិយោបល់