ព័ត៌មានជាតិ

ខ្លាំងមែន! គ្រាន់តែមើលមុខសោះ ទាយដំបងវាយក្បាលរបួសធ្ងន់

កណ្តាល: ករណីហិង្សាមួយ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បែកក្បាលដេរជិត១០ថ្នេរ ខណ:ដែលផឹកស៊ីតុជិតគ្នា រួចមើលមុខគ្នា ក៏ទាយដំបងមកវាយក្បាល។

ហេតុការណ៍នេះ បានកើតទ្បើងនៅថ្ងៃ១៥កើត ខែបុស្សឆ្នាំ រការ នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី០១ ខែមករា ឆ្នាំ-២០១៨ វេលាម៉ោង១០ និង៣០ នាទីយប់ ត្រង់ចំណុចផ្សារកៀនស្វាយផ្លាហ្សា ស្ថិតនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ មានឈ្មោះ ម៉ាត់ ចិន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករលក់សាំង មានទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។ រីឯជនសង្ស័យមានឈ្មោះ មិន រាជ ភេទ ប្រុស អាយុ ២២ ឆ្នាំ(ខ្មែរ) មុខរបរកម្មករ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមសមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានអង្គុយផឹកស្រា ជាមួយមិត្តភក្ដិចំនួន២ នាក់ទៀត ដោយអង្គុយផឹកស្រាជិតតុជនរងគ្រោះ ពេលនោះជនរងគ្រោះ និងមិត្តភក្ដិមានគ្នា៥នាក់ បានជិះម៉ូតូចេញពីកន្លែងផឹកនោះ ស្រាប់តែជនសង្ស័យ បានទាញដំបងយកទៅវ៉ៃត្រូវក្បាល ត្រង់ថ្ងាសខាងឆ្វេង បណ្តាលឲ្យរងរបួសហូរឈាមដេរចំនួន ៩ ថ្នេរ ក្រោយកើតហេតុជនសង្ស័យ និងមិត្តភក្ត្រ័បានជិះម៉ូតូគេចខ្លួនបាត់៕

មតិយោបល់