ព័ត៌មានជាតិ

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ២ដងមកហើយចេញមកវិញធ្វើសកម្មភាពឆក់ទូរសព្ទទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:(ឆក់ទូរស័ព្ទ) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ៣១-០៧-២០២៣ ម៉ោង១០និង០០នាទី។
+ជនរងគ្រោះឈ្មោះ ជា ប៊ុនស្រ៊ី ភេទ ប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះ៣៧០ ភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
+ជនសង្ស័យឈ្មោះ ផុន ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
***ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះកាន់ទូរស័ព្ទម៉ាក Oppo ពណ៌ខៀវ (លេខ ០១១៩៩០០ ៦៧) ឆែក មើល ស្រាប់តែជនសង្ស័យដើរមកជិត ឆក់ទូរស័ព្ទជនរងគ្រោះគេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏មានសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងទូរស័ព្ទខាងលើ បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ សាកសួរ។
+កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ០២លើក ៖
១-ក្នុងឆ្នាំ២០២០ រយៈពេល ០១ឆ្នាំ ពីបទ ៖ លួច ។
២-ក្នុងឆ្នាំ២០២១ រយៈពេល ០១ឆ្នាំ ពីបទ ៖ លួច ។
+លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។

មតិយោបល់