ព័ត៌មានជាតិ

ជនជាតិថៃប្រុសស្រី២ នាក់ បើកហាងលក់ទំនិញ បន្លំបង្កប់លក់គ្រឿងញៀ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យៈ ​នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបង្ហាញមុខ ជនសង្ស័យជួញដូរគ្រឿងញៀនជនជាតិថៃប្រុសស្រី២នាក់ បើកហាងលក់ទំនិញ បំភាន់ភ្នែកសមត្ថកិច្ច បន្លំបង្កប់លក់គ្រឿងញៀន នៅចំណុចក្នុងបរិវេណកាស៊ីណូ ក្រុងប៉ោយប៉ែត។

ជាទល្ធផលនៃការបង្រ្កាបឃាត់ខ្លួននេះ សមត្ថកិច្ចក៏ដកហូតគ្រឿង ញៀន៧ប្រភេទ សរុបជាង១គីឡូក្រាម ដើម្បី កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន បានធ្វើឡើងកាលពីយប់អធ្រាត្រថ្ងៃឆ្លងឆ្នាំ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

មតិយោបល់