ព័ត៌មានជាតិ

ព្រះ​មហាក្សត្រ និងសម្ដេចម៉ែ​ យាង​ទៅគោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​មហាក្សត្រ​ថៃ

ភ្នំពេញៈ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យ ស្ដេចយាងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ Bhumibol Adulyadej នាស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា៕

photo_2016-10-18_13-52-07photo_2016-10-18_13-52-08photo_2016-10-18_13-52-01photo_2016-10-18_13-52-04-2photo_2016-10-18_13-52-04photo_2016-10-18_13-52-05photo_2016-10-18_13-52-06-2photo_2016-10-18_13-52-06

មតិយោបល់