ព័ត៌មានជាតិ

ករណីប្រទះឃើញជនសង្ស័យជិះម៉ូតូសមត្ថកិច្ចឆែកឆេរមានសោរសំរាប់កាច់កបុកសោរម៉ូតូ…

ភ្នំពេញ:នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១:៣០នាទី

កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានរបស់ខ្លួន ខណ:ពេលកំពុងល្បាតតាមបណ្តោយផ្លូវលេខ២០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៍បានប្រទះឃើញជនសង្ស័យ ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ពណ៍ខ្មៅ មានគ្នា០៣នាក់ ដោយមានការសង្ស័យក៍ឃាត់សួរនាំ ឆែកឆេរលើដងខ្លួន ក៍ឃើញមាន់សោររាងអក្សរតេ (វត្ថុតាងសម្រាប់កាច់កបុកសោរម៉ូតូ)។

*បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីផ្លូវច្បាប់៕

មតិយោបល់