ព័ត៌មានជាតិ

មិនដឹងថាគិតអី្វខ្លះ!ប្រ​មូលគ្នាជិះម៉ូតូទាំងហ្វូងទៅឆក់យកដបសាំងអ្នកលក់ នៅស្រុកភ្នំព្រឹក​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃច័ន្ទ១៤កេីតខែទុតិយា សា ឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០​២​៣វេលាម៉ោងប្រមាណ១៨ និង៣០នាទីនៅចំណុចក្រុមទី១១ លើផ្លូវជាតិលេខ ៥៧ ស្ថិតភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីលួច(មានស្ថានទម្ងន់ទោស) ឆក់យកដបសាំង មួយកើតឡើងប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណនិងចំនួនជិះម៉ូតូចំនួន០៣ គ្រឿង មានគ្នាប្រមាណ០៥ នាក់បានធ្វើសកម្មភាពឆក់យកដប សាំង​របស់ជនរងគ្រោះឈ្មោះ សឿ ម នាង ភេទប្រុសអា​យុ៣០ ឆ្នាំរស់ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ លក់ដូរ រួចនាំគ្នា ជិះរត់​គេចខ្លួនសំដៅទៅស្រុកកម្រៀង បាត់អស់ដោយយកទាំងដបមានសាំងទៅជាមួយផង។

ពេលកើតហេតុរួចជនរងគ្រោះបាន ដាក់ពាក្យបណ្តឹ​ងមកសមត្ថកិច្ចនគរបាលហើយដោយអនុវត្តតាមយោប ល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​បានដឹកនាំកម្លាំងផ្នែកជំនាញ​យុត្តិ​ ​ធម៌រួមជាមួយកម្លាំងជំនាញ នៃ អធិការដ្ឋានន​គរបាលស្រុកកម្រៀង ដែលមានលោកវរសេនីយ៍ទោ​ វេ​ គឹម​ចត់​ ជាអធិការបានស្រាវជ្រានិងនាំខ្លួនជនស​ង្ស័យ​ចំនួន ០៥ នាក់ដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ អ៊ូង ពេជ្រ ភេទប្រុសអាយុ ១—- ឆ្នាំ(២៥/​០៤/២០០៧)រស់នៅភូមិអូររថគ្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន មុខរបរ សិស្ស ។
២-ឈ្មោះយឿង សុផាត ភេទប្រុសអាយុ ១—ឆ្នាំ(​០៩​/​០៨/២០០៨) រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ សិស្ស
៣-ឈ្មោះ មុន្នី ករុណា ភេទប្រុសអាយុ ១—-ឆ្នាំ​(០៥/១០/២០០៨) រស់នៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ សិស្ស ។
៤-ឈ្មោះកែម សុខណេត ភេទប្រុ សអាយុ ១— ឆ្នាំ​ (២០០៨)រស់នៅភូមិបុស្សស្អំ ឃុំស្ទឹងកាច់ ស្រុកសា លាក្រៅ ខេត្តប៉ៃលិន មុខរបរ សិស្ស
៥-ឈ្មោះខេង ណារ៉ាក់សត្សា(ប៊ី)ភេ ទប្រុសអាយុ ១៨ ឆ្នាំ(០៦/ ១២/២ ០០៥)រស់នៅភូមិបុស្សស្អំ ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មុខរបរ សិស្ស។
-*វត្ថុតាងរួមមាន៖
១-សំបកដបដាក់សាំង ចំណុះ ១,០០០ មីលីលីត្រ ចំនួន ០៤ ដប(បែកអស់ ០៣ដប)និងទុយោបូមសាំង
២-ម៉ូតូចំនួន០៣ គ្រឿង។

ជនសង្ស័យទាំង ០៥ នាក់ យកមកសាកសួរនៅអ​ធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដែលពេលសាកសួរគេបានបានឆ្លើយសារភាពថា កាលពីថ្ងៃទី៣១ ខែ​កក្កដាឆ្នាំ២០២៣ វេលាម៉ោង ១៨ និង៣០ នាទីពួកគេពិតជាចូលរួមធ្វើសកម្មភាពលួច(​មាន​ ស្ថានទម្ង​ន់ទោស) ឆក់យកដប​សាំង របស់ជនរងគ្រោះដែលដាក់លក់នៅតាមផ្លូវពិតប្រាកដមែន​ ហេីយយកមកចាក់ម៉ូតូរបស់ពួកគេ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ សមត្ថ​កិច្ចកំពុងកសាងសំណុំរឿង បញ្ជូនមកកាន់ការិយា​ល័យ ជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តបា​ត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់